កម្សត់ណាស់...ប្អូនៗ១០០នាក់ នៅសាលាបឋមសិក្សា បរគូង កំពុងជួបនូវការខ្វះខាតជាខ្លាំង...(មានវិដេអូ)
ស៊ីហៀង
-

បងប្អូនលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនប្រាកដជាបានស្គាល់ប្អូនប្រុសធន ម៉េងហ៊ាង ហើយមែនទែន ដែលប្អូនប្រុស បានចូលរួមយ៉ាងសកម្មក្នុងការជួយដល់ជនរងគ្រោះ ជនទីទាល់ក្រ និងប្អូនៗ ដែលមានការខ្វះខាត ជាដើមនោះ។


ទោះបីស្ថិតនៅក្នុងស្ថានភាពបែបណា ក៏ប្អូនប្រុសតែងតែស្វះស្វែងនៅក្នុងការជួយ ព្រោះទាំងអស់នេះគឺកើតចេញពីសេចក្តីស្រលាញ់ និងចង់ជួយដល់ជនរងគ្រោះ ដោយចេញពីចិត្តពិត​​ ហើយក៏ដោយសារតែការងារមួយនេះ បានធ្វើឲ្យប្អូនប្រុស បានជួយដល់មនុស្សជាច្រើ​ន ដែលគាត់បានជួបនូវការលំបាកផ្សេងៗ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស បានបង្ហោះសារថា "កម្សត់ណាស់ ? ក្មេងៗរកតែឯកសណ្ធានសិស្ស សឹងពុំមាន ខ្លះដើរមករៀនគ្មានស្បែកជើង អាវមិនអាវ ខោមិនខោ ឯស្ថានភាពសាលា មានសភាពទ្រុឌទ្រោមណាស់ សាលានោះស្ថិតក្នុងតំបន់ដាច់ស្រយ៉ាល ក្នុង ភូមិចុងផាង ឃុំ ពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី សាលាមានឈ្មោះថា សាលាបឋមសិក្សា បរគូង ជាសាលាដ៏ចំណាស់មួយដែលបានបណ្តុះបណ្តាល ផ្តល់ចំនេះដឹងជូនដល់ប្អូនៗសិស្សានុសិស្ស ជាច្រើនជំនាន់ នៅក្នុង ខេត្ត មណ្ឌលគីរី សិស្សានុសិស្សសរុបមានចំនួន ១០០ នាក់ គ្រូមានចំនួន ០៥ នាក់ ។


ក្រុមការងារខ្ញុំបាទនឹងនាំយកសម្ភារះសិក្សា ទៅចែកជូនដល់ប្អូនៗ នៅថ្ងៃ សៅរ៍ ទី ២២ នេះ . បងប្អូនអាចចាប់ផ្តើមចូលរួមឧបត្ថមដោយក្តីរីករាយ . សម្ភារះតម្រូវការសម្រាប់ប្អូនមានដូចជា ( សម្ភារះសិក្សា , កាតាប , ស្បែកជើង , ឯកសណ្ធានសិស្ស , បាល់ , ធុងចំរុះទឹកស្អាត , នំ ហើយនិង ទឹកដោគោ ) ព័ត៍មានលម្អិត ☎️ 098 993 969"។


មានវិដេអូ៖



ប្រភព៖​ ធន ម៉េងហ៊ាង