ប្រពៃណាស់...បើករ៉ឺម៉ក់មិនប្រយ័ត្ន បុករថយន្ត បងប្រុសចិត្តល្អម្នាក់ ​គាត់ប្រាប់ថា បងមិន​ចង់​បាន​លុយ​សំណង​របស់​ប្អូន​ទេ​ ប៉ុន្តែ​បង​គ្រាន់ចង់បាន...
ស៊ីហៀង
-

នាពេលបច្ចុប្បន្ន បញ្ហាគ្រោះថ្នាក់ពិតជាក្តីកង្វល់ជាខ្លាំងចំពោះ ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ព្រោះថា ពេលមានគ្រោះថ្នាក់ម្តងៗ ត្រូវខូចខាតទ្រព្យសម្បត្តិ ឬអាចឈានដល់ការបាត់បង់ជីវិតទៀតក៏មានដែរ។ 


ជាក់ស្តែងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា តា ប្រហុក បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ថា "បង​មិន​ចង់​បាន​លុយ​សំណង​របស់​ប្អូន​ទេ​ ប៉ុន្តែ​បង​ចង់​បាន​ ការ​ទទួល​ខុសត្រូវ​ ក្នុង​ការ​បេីក​បររបស់ប្អូនទៅ ថ្ងៃ​មុខ​ទៀត​ ការ​គ្រោះ​ថ្នាក់​នេះ​ មិន​ប៉ះពាល់​ អាយុ​ជីវិត​ គ្មានរបួស​ដល់នរណា​ ធ្ងន់ធ្ងរ​នោះ​ទេ​ គ្រាន់​តែ​ឡាន​បង​ វាខូចខាត​ ប្អូន​ដឹង​ហើយ​ ទម្រាំ​​បាន​ ទូរស័ព្ទ​ល្អ​ ម៉ូតូ​ល្អ​ ឡាន​ មិន​ងាយ​ទេ​ ប្រហែលជា​តស៊ូ​ណាស់​ មិន​ថា​ប្អូន​ឬខ្ញុំទេ​ នូវ​ពេល​នរណា​ម្នាក់​ មក​បំផ្លាញ​ ឬ​ធ្វើ​ឲ្យ​ខូចខាត​របស់ដែលយេីងស្រលាញ់​ ប្រាកដ​ជា​អន់​ចិត្ត​ ខឹង​ជា​ខ្លាំង​ និងទាមទារ​សំណង​ ជាក់​ស្ដែង​ពេល​នេះ​បេី​ ប្អូន​សងជាលុយដល់បងមែន​ ប៉ុន្តែ​ឡាន​បង​មិន​អាច​ដូច​ដេីមទេ​ ពេល​វេលា​ក៏ខាត​ទៀត​ ទូរសព្ទ​បេី​ធ្លាក់​បែក​ហេីយ​ ប្រាកដ​ជាធ្លាក់​ក្តី​ស្រលាញ់​ បេីប្អូន​យល់​អារម្មណ៍​មួយ​នេះ​ហេីយ​ សូម​កុំ​ឲ្យ​​កេីត​ឡេីងទៀត។


#2ចំណុច​ ប្អូន​ត្រូវ​ចាំ​

1-គ្រោះ​ថ្នាក់​ វា​កេីត​ងាយ​ណាស់​ គ្រាន់​តែ​យើង​ ភ្លឹក​ឬភ្លេច​ស្មារតី​តែ​​ ពីរវិនាទី ​ បី​វិនាទី​ បួន​វិនាទី​ ៥វិនាទីអាច​ ធ្វើ​ឲ្យ​យើងគ្រោះថ្នាក់ឬ​ស្លាប់​បាន​

2-អ្នកមាន​ឡានទាំងអស់ចិត្តមិនដូចគ្នាទេ​ ប្រយ័ត្ន​គេ​ទារ​សំណង​ លេី​សពីប្រាក់ខែរបស់ប្អូន​

(បង​ក៏ជា​ អ្នក​ក្រ​ដូច​ប្អូន​ដែរ​ ប៉ុន្ដែ​ចិត្ត​បងមិនក្រទេ)

(ស្អែកស្លាប់)"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើ​ន បានសរសើរពីទឹកចិត្តបងប្អូនម្ចាស់រថយន្ត ដោយបានអនុគ្រោះដល់បុរសបើករ៉ឺក និងមិនឲ្យគាត់ចេញសងអ្វីនោះទេ គ្រាន់តែធ្វើការអប់រំដល់គាត់ បន្តិចបន្តួចប៉ុណ្ណោះ៕


ប្រភព៖ តា ប្រហុក