លោកឧត្តមសេនីយ៌ទោជួន ណារិន្ទ មានប្រសាសន៌ថា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បានរៀបកម្មវិធីហូបនំបញ្ចុក​ ជាតិ​ សន្តិភាព​ និងសាមគ្គីភាព​...
ស៊ីហៀង
-

ខេត្តព្រះសីហនុ ៖​ លោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៌ថា នៅថ្ងៃទី០៩​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បានរៀបកម្មវិធីហូបនំបញ្ចុក​ ជាតិ​ សន្តិភាព​ និងសាមគ្គីភាព​ ។


លោកឧត្តមសេនីយ៌ទោ ស្នងការនគរបាលខេត្តព្រះសីហនុថ្លែងដែរថា កម្មវិធីនេះ ធ្វើឡើងតាមអនុសាសន៌របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលប្រកាសយកថ្ងៃ៩មិថុនាជាថ្ងៃទិវាហូបនំបញ្ចុក ក្នុងនយ័បង្ហាញពីការសាមគ្គីភាព ឯកភាពជាតិនិងសន្តិភាពក្នុងព្រះរាជាណាចក្រកម្ពុជា៕


ប្រភព៖ Huy Bunleng