អាណិតក្មេងៗណាស់... សាលារៀនចំនួន ០៣ខ្នង ត្រូវបានអគ្គិភ័យ លេបត្របាក់គ្មានសល់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង...
កំពង់ឆ្នាំង៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង១០នាទី សាលារៀន ០៣ខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់ ដែលហេតុការណ៍ការណ៍នេះបានកើតឡើង នៅចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា S.B.T kindness បានបង្ហោះសារថា "អាទិត្យ ០៩ មិថុនា ២០១៩
ចូលរួមសោកស្តាយផងសាលាបឋមសិក្សាយុគន្ធរត្រូវបានឆេះអស់ទាំងស្រុង ស្ថិតនៅស្រុកបរិបូណ៍ ខេត្តកំពុងឆ្នាំង(ដោយមិនដឹងមូលហេតុ)នៅវេលាម៉ោង១០.១០នាទីព្រឹក?។

កាលពីឆ្នាំមុនក្រុមខ្ញុំបានយកសម្ភារះសិក្សាអោយប្អូនៗ ទាំងប្អូនៗសប្បាយចិត្តយ៉ាងខ្លាំង តែឆ្នាំនេះត្រូវភ្លើងឆេះអស់រលិងគ្មានសល់អ្វី តើប្អូនៗត្រូវទៅរៀនណាទៅ សាលាកំពុងតែពិបាកផង ហើយនៅតំបន់ដាចស្រយ៉ាលទៀត"។





ប្រភព៖ S.B.T kindness
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។