សោកស្ដាយខ្លាំងណាស់! សាលារៀន យុគន្ធរ ចំនួន៣ខ្នង នៅស្រុកបរិបូណ៌ អគ្គិភ័យឆាបឆេះគ្មានសល់ រួមទាំងសំភារៈមួយចំនួនធំ
-

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ម៉ោង១០ៈ៣០នាទី មានករណីអគ្គិភ័យឆាបឆេះសាលារៀន យុគន្ធរ អស់បីខ្នងយ៉ាងសន្ធសន្ធៅ ដែលស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សាលារៀនទាំងបីខ្នងនោះធ្វើអំពីឈើ ប្រក់ស័ង្កសី សម្ភារៈដែលខូចខាតមានផ្ទាំងសូឡា ៨ផ្ទាំង អាគុយ៧ កង្ហារ១៣ តុគ្រូ០៣ តុសិស្ស១១៣ ធុងទឹកស្អាត1ចំណុះ ២០០០លីត្រព្រម ទាំងសម្ភារៈសិក្សាមួយចំនួនធំត្រូវបានឆេះម៉ត់តែម្ដង។

មូលហេតុដែលបង្កឲ្យមានអគ្គិភ័យកេីតឡេីង ដោយសារតែឆ្លងចរន្តសូឡានេះ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ៕