ចុមខ្លាំងបាត់...សូម្បី​ យក្ស​ក៍មកហូបនំបញ្ចុកសាមគ្គីជាតិ​ ឯកភាពជាតិខ្មែរដែរ​ ...
ស៊ីហៀង
-

នៅថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០១៩នេះ នៅតាមបណ្តា ខេត្ត ក្រុង​ បានជួបជុំគ្នា ហូបនំបញ្ចុក ពោលពេញទៅដោយ ស្នាមញញឹម គ្រប់ៗគ្នា។ មួយវិញទៀត ការហូបនំបញ្ចុកថ្ងៃនេះ គឺបានលើកតម្កើងពី “សញ្ញាណនំបញ្ចុកជាតិ” របស់ខ្មែរយើងផងដែរ។ តាមពិតនំបញ្ចុកគឺមានគុណភាព និងគុណប្រយោជន៍ល្អខ្លាំងណាស់សម្រាប់សុខភាព រាប់តាំងពីសម្លរសាច់ត្រី និងគ្រឿងផ្សំដែលសុទ្ឋសឹងជាសារធាតុជំនួយដល់សុខភាពទាំងអស់។


នំបញ្ចុកខ្មែរ ពិតជាមានរស់ជាតិឈ្ងុយឆ្ងាញ់ ញុាំមួយចានហើយចង់ញុាំមួយចានទៀត។ ក្រៅពីនំបញ្ចុក សូមបងប្អូនចូលរួមលើកតម្កើងម្ហូបអាហារ និងនំចំណីរបស់ខ្មែរយើង។ ទន្ទឹមនឹងនេះដែរ គឺយើងចូលរួមដាំដុះ និងប្រើប្រាស់បន្លែផ្លែឈើគ្មានជាតិគីមី កាត់បន្ថយការនាំចូលផលិតផលដែលមានជីគីមី ដើម្បីសុខភាពយើងទាំងអស់គ្នា។


ដោយឡែកបើយើងងាកមកមើល នៅខេត្តកំពង់ចាមឯនេះវិញ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ក៏បានជួបជុំបងប្អូនប្រជាពលរដ្ឋ ទទួលទាននំបញ្ចុក សាមគ្គី រួមគ្នាផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅក្នុងសារយ៉ាងខ្លីរបស់ឯកឧត្តម វិញបានរៀបរាប់ថា" សូម្បី​ យក្ស​ ក៍មកហូបនំបញ្ចុកសាមគ្គីជាតិ​ ឯកភាពជាតិខ្មែរដែរ​ ។​ ០៩-០៦-១៩​ កោះសំរោង"។


យ៉ាងណាមិញ ក្រោយពីលោកបានបង្ហោះសារអមជាមួយនឹងរូបភាពនេះរួច មានបងប្អូនជាច្រើន បានចូលមកខមិន និងចុច like យ៉ាងច្រើន ទៀតផង៕


ប្រភព៖ គួចចំរើន/KuochChamroeun