កំសត់ណាស់...ក្មេងប្រុសកំសត់ ត្រូវម្តាយឪពុក បោះបង់ចោល ឲ្យរស់នៅតាមសំយ៉ាបផ្ទះគេ ដើរសុំទានគេ ដើម្បីចិញ្ចឹមប្អូនប្រុស...(មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុកៈ មនុស្សដែលរស់នៅលើលោកយើងនេះ មានទាំងអ្នកមាន និងអ្នកក្រ មានទាំងជនពិការ និងជនមានពិការ ហើយក៏មានអ្នកខ្លះកើតមកក៏ជួបរឿងព្រាត់ប្រាស់វេទនា តាំងពីតូច ហើយក៏មានអ្នកខ្លះរស់នៅយ៉ាងសុខស្រួល។ 


ជាក់ស្តែងដូចជីវិតរបស់ក្មេងប្រុសពីរនាក់បងប្អូននេះវិញ ត្រូវរស់នៅទាំងវេទនាតាំងពីតូច ដោយសារតែម្តាយឪពុកចិត្តអប្រិយ៍បោះបង់គាត់ចោល ឲ្យគាត់រស់នៅដេកតាមសំយ៉ាបផ្ទះរបស់អ្នកជិតខាង ពេលខ្លះក៏គ្មានអ្វីហូបទៀតផង។


បើយោងតាមការបង្ហោះរបស់លោក Phorn Chetra បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "សូមបងប្អូនជួយក្មេងទាំងពីរនាក់នេះម្នាក់បន្ដិចទៅ ពីព្រោះអាណិតពួកគាត់ណាស់ត្រូវម្ដាយ ឪពុកបោះបង់ចោល រស់នៅបែបវេទនា។ ខ្ញុំនឹងទៅជួបពួកគាត់ក្នុងពេលឆាប់ៗនេះ ដូចនេះមានបងប្អូនណាអាចចូលរួម សូមជួយពួកគាត់តាមរយះខ្ញុំក៏បាន ..096 9988938 សូមអរគុណ..!"។ ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា "ប្អូនប្រុសទាំងពីរគាត់រស់នៅក្រុងប៉ោយប៉ែត"។


ក្រោយពីបានឃើញវិដេអូនិងរូបភាពរបស់ប្អូនៗហើយ ក៏បានបង្ហាញអារម្មណ៍អាណិតចំពោះប្អូនជាខ្លាំង៕


មានវិដេអូ៖



ប្រភព៖ Phorn Chetra                 ​