ជួយស៊ែរលើកទឹកចិត្តម្នាក់មួយមក... រំដួលលិចទឹក​ បានរៀបចំកម្មវិធី ជួបជុំគ្នា ហូបនំបញ្ចុក និងបាននាំយកសំភារៈសិក្សា ជូនដល់ប្អូនៗ នៅសាលាបឋមដាច់ស្រយ៉ាល ព្រមទាំងបាន...
-

កាលពីថ្ងៃម្សិលមិញនេះ មានបងប្អូនជាច្រើនតាមបណ្តាខេត្ត ក្រុង​ បានជួបជុំគ្នា ដើម្បីហូបនំបញ្ចុកខ្មែរ យ៉ាងសប្បាយរីករាយ និងពោលពេញទៅដោយស្នាមញញឹម ។ យ៉ាងណាមិញ រំដួលលិចទឹក បានជួបជុំជាមួយប្អូនៗ លោកគ្រូ អ្នកគ្រូ នៅតំបន់ដាច់ស្រយាល ដើម្បីពិសារនំបញ្ចុក ជុំគ្នាព្រមទាំងបាននាំយកសំភារៈសិក្សាទៅជូនដល់ប្អូនៗទៀតផង។


នៅក្នុងគណនីហ្វេសប៊ុករបស់តារារូបនេះ បានរៀបរាប់ថា "ថ្ងៃនេះនាងខ្ញុំបានមកដល់សាលាបឋមឧ.ប អូរត្រូន នៅឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ សាលាដែលខ្វះខាតខ្លាំងដាច់ស្រយ៉ាល ហើយនាងខ្ញុំបាននាំថវិការនិងជំនួយមួយចំនួនដើម្បីចែកជូនក្មេងៗនិងថវិការមួយចំនួនយកមកសាងសង់សាលារៀនមួយខ្នងជូនក្មេងៗសំរាប់សិក្សានិងបានរៀបចំកម្មវិធីធ្វើនំបញ្ចុកជុំគ្នាជាមួយអ្នកភូមិលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ក្រោមថវិការដែលបានមកពីសប្បុសជនទាំងអស់គ្នា??❤️ បានឃើញសាលាហើយ ខ្លោចចិត្ត... ??។


អាស្រ័យហេតុនេះបើពុកម៉ែ បងប្អូនណាចង់ចូលរួមបរិច្ចាកថវិការដើម្បីជួយដល់ការសង់សាលារៀនមួយខ្នងជូនដល់ប្អូនបានសិក្សាអាចូលរួមតាមរយៈនាងខ្ញុំបានចា៎

សំរាប់ការទំនាក់ទំនងបរិច្ចាកថវិការ Tel: 0962919393

សង្ឃឹមថាពុកម៉ែបងប្អូននិងចូលរួមបរិច្ចាកជាមួយនិងនាងខ្ញុំ ទោះនាងខ្ញុំខ្វះខាតប៉ុន្តែបេះដូងនាងខ្ញុំពេញហ៊ាមិនខ្វះខាតរឿងជួយខ្មែរដូចគ្នានោះទេ ??? សូមអរគុណទុកជាមុន រំដួលលិចទឹក និងចាំទទួលរាល់ជំនួយពីបងប្អូនគ្រប់គ្នា តិចក្តីច្រើនក្តីដោយក្តីរំភើបនិងអំណរគុណបំផុត ?❤️❤️??"។


ប្រភព៖​ រំដួលលិចទឹក Romdoul Lich Tek