រន្ធត់ ទៀតហើយ ! បាក់ផ្ទាំងបេតុងវេរ៉ងដាមួយផ្ទាំងសង្គត់លើមនុស្សបណ្តាលឲ្យស្លាប់ចំនួន....
-

មានករណីបាក់ផ្ទាំងបេតុងវេរ៉ងដាមួយផ្ទាំងសង្គត់លើបុរសម្នាក់យ៉ាងពេញទំហឹងបានបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ នៅកាលពី​ម៉ោង៨​និង​១៥​នាទី​ព្រឹក​ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ចំណុច​អគារ​ជួស​ជុល​មួយ​កន្លែងតាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​មិត្ត​ភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារតែផ្ទាំងបេតុងវេរ៉ងដាសង្កត់យ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់នោះមានឈ្មោះថា  រ៉ន ឃុម អាយុ​២៩​ឆ្នាំ មាន​ស្រុក​កំណើត​​ខេត្ត​កំពង់​ធំ នៅមុនពេលកើតហេតុការណ៍មួយនេះឡើងបុរសម្នាក់ដែលមានឈ្មោះថា  រ៉ន ឃុម នេះគាត់បានកំពុងតែធ្វើការនៅក្នុងសំណង់ខាងលើ​ផ្ទាំង​បេតុងវេរ៉ង់ដា រួមទាំង​ធ្នឹម ប្រវែង​ប្រមាណ​ជា​១០ម៉ែត្រ​គុណ​នឹង​១ម៉ែត្រ​បាន​បាក់​ពី​ជាន់ទី​២ មក​ជាន់​ទី១ ​សង្កត់​ពី​លើ​ជនរងគ្រោះតែម្តង។

យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលដែលហេតុការណ៍មួយនេះកើតឡើងគឺ ជនរងគ្រោះ រ៉ន ឃុម និងកម្មករសំណង់ជាច្រើនអ្នកទៀតកំពុងតែនាំគ្នា ធ្វើការវាយ​ និង​ជួស​ជុលផ្ទះ​​សំណង់កើតហេតុ​​ខាងលើ​នេះ ខណៈ​ពេល​​ពួក​គាត់​កំ​ពុង​តែ​ជួស​ជុស​នោះ ស្រាប់តែ​ផ្ទាំង​បេតុង​វេរ៉ង់ដា​នៅ​ជាន់​ទី​២​ ធ្លាក់​ចុះ​មក​ជាន់​ទី​១ សង្កត់​ពី​លើ​ជនរងគ្រោះ​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​​កើត​ហេតុ​យ៉ាង​រន្ធត់ ។