wow..! គម្រោងអគារពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន ប្រើទុនវិនិយោគ២ពាន់លានដុល្លារ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ កំពុងក្លាយជារមណីយដ្ឋានឆ្នេរសមុទ្រលំដាប់ពិភពលោក ក្នុងឆ្នាំ២០២៣
-

ខេត្តព្រះសីហនុៈ ពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក នាពេលថ្មីៗនេះ ដោយមានការចូលរួមពី លោក QIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក RUAN BIN នាយករងប្រតិបត្តិ លោកTANG GUOQI អគ្គនាយកក្រុមហ៊ុន China Construction Fourth Engineering Division (Cambodia) Corp, Ltd លោក YU XIAOJUN អគ្គនាយកក្រុមហ៊ុន Sino Foundation Engineering (Cambodia) Co., Ltd រួមជាមួយថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនជាដៃគូសហការ និងមិត្តសារព័ត៌មានទាំងអស់បានជួបជុំគ្នា និងចូលរួមជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ដោយការសាងសងអាគារពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន នេះ ចាប់ផ្ដើមកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ហើយគម្រោងទាំងមូលត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣ ដោយប្រើទុនវិនិយោគ២ពាន់លានដុល្លារ អាមេរិច  ក្នុងនាមជាគម្រោងដ៏សំខាន់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គម្រោងព្រីនស៍ធាន ស៊ី វ៉ាន មានទីតាំងស្ថិតនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្នេរឯករាជ្យ សាលាខេត្តព្រះសីហនុ និងជារមណីយដ្ឋានឆ្នេរសមុទ្រលំដាប់ពិភពលោក ដែលមានទំហំសរុបចំនួន ៣៤០,០០០ម៉ែត្រការ៉េ ៕