ពេលចេញទៅក្រៅ កុំភ្លេចយកអាវភ្លៀងទៅជាមួយផងណា...ភ្លៀង ផ្គរ រន្ទះ នៅតែបន្តកើតមាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី..
ស៊ីហៀង
-

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងជម្រាបដល់ឪពុក ម៉ែ បងប្អូន ទាំងអស់ ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមិថុនា ឆ្នាំ២០១៩ ជ្រលងសម្ពាធទាបនៅតែបន្តអូសបន្លាយលើកម្ពុជា ខណៈខ្យល់មូសុងនីរតីបង្កើនឥទ្ធិពល មកលើតំបន់មាត់សមុទ្រ ដែលលក្ខណៈបែបនេះធ្វើឲ្យៈ 


១  ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមិថុនា ភ្លៀងនៅបន្តធ្លាក់រាយប៉ាយបានច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

២  បណ្តាខេត្តនៅតំបន់មាត់សមុទ្រ តំបន់ទំនាបកណ្តាលភាគខាងកើតជាប់ប្រទេសវៀតណាម ភ្លៀងធ្លាក់ក្នុងបរិមាណពីមធ្យមទៅបង្គួរ ដោយកើនឡើងជាលំដាប់។ ទន្ទឹមនោះ កន្លែងខ្លះអាចមានបរិមាណច្រើន។

៣  បណ្តាខេត្តនៅភាគពាយ័ព្យ ភ្លៀងក៏បង្កើនក្នុងកម្រិតពីខ្សោយទៅបង្គួរ និងរាយប៉ាយបានប្រសើរជាងរយៈពេលកន្លងទៅ។

៤  ឯខេត្តភាគខាងលើនៅឥសាន្តជាប់ប្រទេសវៀតណាម ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។

៥  បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់នៅតែបន្តកើតមាន ខណៈនៅលើផ្ទៃសមុទ្រនៅថ្ងៃទី១២ ដល់ ១៣ ខែមិថុនា ផ្ទៃមេឃមានពពកដេរដាស់ លាយឡំនឹងភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាប និងបង្កើនការប្រុងប្រយ័ត្ន នូវបណ្តាបាតុភូត ដូចបានជម្រាបជូនខាងលើ មានជាអាទិ៍ ផ្គរ , រន្ទះ, ខ្យល់កន្ត្រាក់, និងរលកសមុទ្រ៕