ព្រៃផ្សៃណាស់ ! មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន កាត់ដៃមន្ត្រី ជាន់ខ្ពស់ របស់ខ្លួន ឲ្យត្រីសុីទាំងរស់...
ស៊ីហៀង
-

ប្រិយមិត្តច្បាស់ជាបានស្គាល់ច្បាស់ហើយថា គីម ជុងអ៊ុន ជាមេដឹកនាំផ្តាច់មួយរូបនៅក្នុងប្រទេសកូរ៉េខាងជើង នៅក្នុងពេលថ្មីៗនេះបានកើតមានរឿងភ្ញាក់ផ្អើលមួយដោយសារតែលោកបានធ្វើការចោទប្រកាន់ ទៅលើមន្ត្រីជាន់ខ្ពស់របស់ខ្លួនម្នាក់ថាមានបំណងចង់ធ្វើរដ្ឋប្រហាររដ្ឋាភិបាលកូរ៉េខាងជើង។ បើតាមសារព័ត៌មាន DAILYMAIL បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់រូបនេះត្រូវបានគេកាត់ដៃចោលទាំងសងខាងរួចក៏បោះចូលទៅក្នុងអាងត្រី Piranha ដើម្បីឲ្យត្រីស៊ីទាំងរស់តែម្តង។

​ត្រីPiranha ជាត្រីមួយប្រភេទដែលសុីសាច់ស្រស់ៗ ហើយត្រីប្រភេទនេះត្រូវបានគេធ្វើការនាំចូលមកពីប្រទេស ប្រសុីល ត្រូវបានចិញ្ចឹមនៅក្នុងផ្ទះរបស់លោក គីម ជុងអ៊ុន នៅឯទីក្រុងព្យុងយ៉ាងគឺមានអាងចិញ្ចឹមត្រីប្រភេទនេះមួយកន្លែង។ បន្ទាប់ពីមានករណីមួយនេះកើតឡើងភ្លាម ក្រុមអ្នកវិភាគបានលើកឡើងថា គ្មាននណាម្នាក់ហ៊ានទៅរុញលោក គីម ជុងអ៊ុន ចូលក្នុងអាងទឹកនៅក្នុងផ្ទះគាត់នោះទេ ហើយករណីប្រហារជីវិតខាងលើនេះអាចជាករណីធ្វើឲ្យបែកការសម្ងាត់របស់កូរ៉េខាងជើងច្រើនជាង