ជួយស៊ែរឲ្យសម្តេចលោកបានឃើញផង...សូមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយដល់កូនចៅផង...
-

កាលពីពេលថ្មីៗនេះ មានបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការចែករំលែកតៗគ្នា អំពីបញ្ហារបស់ប្អូននៅក្នុងសាលាយុគន្ធរស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់ ហើយពេលបច្ចុប្បន្នដោយសារតែគ្មានសាលាដើម្បីរៀនសូត្រនោះ ប្អូនៗក៏បានជញ្ជូនតុ ដែលនៅសេសសល់ពីការឆេះទៅវត្តអារាម ដើម្បីសិក្សា។


ទន្ទឹមនឹងនោះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលតែងតែជួយដល់សង្គម​ និងជួយរាល់សកម្មភាពរបស់របស់សង្គម គឺប្អូនប្រុស តាំង គឹមឡេង ក៏បានសរសេរសារ ដោយសូមអំពាវនាវដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មេត្តាជួយដល់កូនចៅផង។


ប្អូនប្រុស តាំង គឹមឡេង ក៏បានរៀបរាប់យ៉ាងដូច្នេះថា "សូមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មេត្តាជួយដល់កូនចៅ ជាពិសេសក្មេងៗ ដែលត្រូវការ ការសិក្សា ដោយសាលាយុគន្ធរស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានភ្លើងឆេះទាំងស្រុងកាលពីថ្ងៃទី០៩ មិថុនា ឆ្នាំ២០១៩ ធ្វើឱ្យក្មេងពុំមានសាលា សម្រាប់សិក្សារៀនសូត្រទៀតនោះទេ។

ដូច្នេះ សូមសម្ដេចមេត្តាជួយដល់ក្មេងៗ ដែលជាទំពាំងស្នងឬស្សី កំពុងជួបការលំបាកនេះផង?

សូមជួយ Share ផង..."។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍អាណិតចំពោះប្អូនៗជាខ្លាំង ព្រោះថាសាលារៀនចាស់ ទ្រុឌទ្រោមហើយ ថែមទាំង ត្រូវភ្លើងឆេះទៀត៕


ប្រភព៖ តាំង គីមឡេង