ប៉ូលិសចរាចរណ៍ម្នាក់ត្រូវបានផ្អាក់ពីកាងារភ្លាមៗ បន្ទាប់ពីធ្វើការផាក់វិន័យហើយមិនព្រមចេញវិក្កយបត្រឲ្យប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅ មុខមាត់នន្ទមុន្នី (ក្បែរផ្សារស្ទឹងមានជ័យថ្មី)

យោងទៅតាមកណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Stoner Meme បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា តេីគួរទុកទៀតទេប៉ូលីសដាក់ប៉ារាស់ផាកមិនចេញវិក្កយបត្រ យកលុយឆៅឆៅ រាល់ថ្ងៃ ?ហេីយនិយាយសុទ្ធតែគ្មានលុយមិនបាច់និយាយជាមួយពួកគាត់ទេនេះហេីយប៉ូលីសស្រុកខ្មែរ គ្នាអ្នកខ្លះអត់លុយសំចុះតិចតួចក៏អត់បានដែរ ដាច់ខាត អត់មួក 15000រៀល អត់កញ្ចក់ 25000រៀល បេីដាក់ កញ្ចក់ខុស 10មុឺន មិនបាច់តវា តវាច្រេីនលេីកឡេីងឡាន ហេីយគំរាមអត់សរសេរវិក័យបត្រអោយទៀត ថាបេីអត់មានអានិងហែងយកម៉ូតូអត់បាន តេីគួរមានវិធានការអ្វី អត់បេីថតបានស្រស់ៗប៉ុណ្នឹងហេីយ?បេីទុកអញ្ចឹងតទៀតអស់ជំនឿលេីច្បាប់ហេីយ(ដាក់ប៉ារាស់ចាប់មុខវត្តមុន្នីជិតផ្សាស្ទឹងមានជ័យថ្មីរាល់ថ្ងៃ)Share 1 ដេីម្បីលុបបំអំពេីពុករលួយ"។

យ៉ាងមិញបន្ទាប់ពីបានឃើញវីដេអូនិងសារមួយនេះរួចនងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស៊ើបអង្កេតចំពោះបញ្ហានេះនេះបើតាមការឲ្យដឹងពីទំព័រហ្វេសបុក PHNOM PENH Police Commissariat(ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ) យ៉ាងដូច្នេះថា ៖ ក្រោយទទួលបានព័ត៍មាន លោកអនុសេនីយ៍ឯក ស៉ីម ប៊ុនធឿន បានផាកពិន័យមិនត្រឹមត្រូវ មិនចេញបង្កាន់ដៃតាមការកំណត់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារបណ្តោះអាសន្ន បច្ចុប្បន្នកំពុងស្ថិតក្នុងការសាកសួរ ដើម្បីបំភ្លឺទៅលើហេតុការណ៍។ លើសពីនេះ មន្ត្រីរូបនេះត្រូវប្រឈមក្នុងការដាក់វិន័យកងកម្លាំង។ សូមទស្សនាវីដេអូខាងក្រោមើ៖




