ខ្មែរយើងមានភាពល្បីល្បាញជាយូរមកហើយ ខាងជាងចម្លាក់ នៅលើជញ្ជាំងប្រាសាទនានា និងទទួលបានការស្ងោចសរសើរយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ដែលបានមកដល់កម្ពុជា ។
យ៉ាងណាមិញ លោកគ្រូ ជា យុទ្ធា ដែលជាអ្នកជំនាញផ្នែករូបចម្លាក់ ជាមួយនឹងកូនប្រុស កំពុងឆ្លាក់រូបលើផ្ដិល ។ លោកគ្រូ បានប្រាប់ឲ្យដឹងថា កាលពីដើមឡើយលោកគ្រូក៏ធ្លាប់មានកូនសិស្សដែរ តែក្រោយមកគេចេញទៅធ្វើការរោងចក្រ ដោយមិនយកជំនាញដែលលោកគ្រូបានបង្រៀននោះ ទៅធ្វើជាមុខរបរនោះទេ ។
លោកគ្រូបានប្រាប់ទៀតថា ពីដើមឡើយគាត់ចេះតែធ្វើផ្តិល និងរបស់ប្រើប្រាស់ទៀតទុកសម្រាប់ឲ្យកូនចៅបានមើល និងរៀនតាម ដើម្បីបន្តអាជីពរបស់លោកគ្រូបន្តទៀត។ តែដោយសារតែបច្ចេកវិទ្យាកាន់តែមានភាពជឿនលឿននោះ កូនមានអ្នកបង្ហោះរូបតាមបណ្តាញសង្គមហ្វេសប៊ុកទៅ ស្រាប់តែមានអ្នកចាប់អារម្មណ៍ និងមានអ្នកខ្លះទៀតគាត់មកទិញដល់ទីកន្លែងតែម្តង។
លោកគ្រូបានប្រាប់បន្ថែមទៀតថា រាល់ថ្ងៃលោកគ្រូនៅសល់តែកូនប្រុសម្នាក់ ដែលគាត់កំពុងតែបន្តជំនាញមួយនេះពីលោក។ លោកគ្រូក៏បានបង្ហាញការអាក់អន់ចិត្តចំពោះក្មេងជំនាន់ក្រោយដែលភាគច្រើនមិនសូវចូលចិត្ត និងចង់ចាប់យកការងារនេះឡើយ ដោយសារតែវាចំណាយពេលយូរ និងទាមទារការអត់ធ្មត់ខ្ពស់ ពិសេសគឺមិនបានលុយភ្លាមផងនោះ។ លោកគ្រូបានប្រាប់ថា ក្មេងសម័យគេចង់បានលុយភ្លាម គេមិនចង់ចំណាយពេលយូរនៅក្នុងការរកលុយនោះ ។
ទន្ទឹមនឹងនេះ ក៏ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nelin Star Tour & Travel បានបង្ហោះសារថា"ចម្លាក់ខ្មែររស់បានដោយសារសម័យសង្គម Facebook ទំនើប។ រីឯ ក្មេងៗបច្ចុប្បន្នហាក់ខ្វះភាពអត់ធ្មត់ក្នុងការរៀនសូត្រជំនាញចម្លាក់យកធ្វើជាអាជីព។ លេខទំនាក់ទំនង់ជាងចំលាក់ 092670038"។
មានវិដេអូ៖
ប្រភព៖ Nelin Star Tour & Travel