ហ្វេសប៊ុក៖ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sochenda Pheav បានធ្វើការបង្ហោះសារនៅលើគេហទំព័ររបស់ខ្លួន ដោយរៀបរាប់ពីអត្ថប្រយោជន៍ជាច្រើន ពីប្រព័ន្ធអេឡិចត្រូនិច E-Government។

ម្ចាស់គណនីហ្វេសប៊ុកហ្វេសប៊ុកខាងលើបានរៀបរាប់ថា "សេវារដ្ឋបាលសាធារណៈនៅកូរ៉េ លឿនដូចរន្ទះបាញ់ ? លិខិតថ្កោលទោស ៥នាទី ទទួលបានក្រោយពីសរសេរលិខិតស្នើសុំ (នៅប៉ុស្តិ៍ប៉ូលីសខ័ណ្ឌដែលអ្នករស់នៅ) ហើយអត់អស់ថ្លៃសេវាទេ ចង់បានជាភាសាអង់គ្លេសក៏បាន កូរ៉េក៏បាន។

? សៀវភៅគ្រួសារ លិខិតបញ្ជាក់កំណើត លិខិតស្នាក់នៅ លិខិតបញ្ជាក់ភាពនៅលីវ សញ្ញាប័ត្រទី១២ ល គ្រាន់តែចាប់លេខ បង្ហាញអត្តសញ្ញាណប័ណ្ណ ឱ្យលុយសេវា ១សន្លឹក ១០០០វ៉ុន(1$) ចាំ ២នាទី បានទាំងអស់(ដកនៅតាមសាលាខ័ណ្ឌ សង្កាត់ ភូមិ)
? ធ្វើអត្តសញ្ញាណប័ណ្ណ ១ថ្ងៃ បាន អត់អស់លុយ (នៅសាលាសង្កាត់ ឬទីស្នាក់ការភូមិ)
? ធ្វើប៉ាស្ព័រ នៅសាលាខ័ណ្ឌ

នេះហើយអត្ថប្រយោជន៍ដ៏វិសេសវិសាលនៃរដ្ឋាភិបាលអេឡិចត្រូនិច E-Government។ សង្ឃឹមថា កម្ពុជាក៏និងអាចបំពាក់ប្រព័ន្ធE-Gនេះនាពេលខាងមុខ។ ???»"។



ប្រភព៖ Sochenda Pheav