ប្រិយមិត្តប្រាកដជាធ្លាប់ជ្រាបមកហើយ ពីស្ថានភាពជំងឺរបស់ប្អូនប្រុស ងួន កែវពេជ្រពិសិដ្ឋ ដែលគាត់មានជំងឺមហារីកសាច់ដុំ ហើយត្រូវការប្រាក់ និងកំលាំងចិត្តជាខ្លាំង។

ប្អូនប្រុសដែលមានចរិកស្លូតបូត និងចេះយកអាសាដល់អ្នកដទៃ ដូចជារូបគាត់មិនគួរណាត្រូវបានជួបនឹងជំងឺដ៏កាចសាហាវបែបនេះទាល់តែសោះ ។

យ៉ាងណាមិញ នៅមុននេះបន្តិច មានការបង្ហោះសារតាមរយៈគណនីហ្វេសប៊ុករបស់ប្អូនតាំង គឹមឡេង បានប្រាប់ពីស្ថានភាពជំងឺរបស់គាត់ ដែលពេលនេះកំពុងតែមានសភាពធ្ងន់ឡើងៗ ជាហេតុធ្វើឲ្យក្រុមគ្រួសារ មិត្តភក្តិ និងអ្នកលេងបណ្តាញសង្គមជាច្រើន មានការភិតភ័យជាខ្លាំង។

នៅក្នុងហ្វេសប៊ុករបស់ប្អូនប្រុសតាំង គឹមឡេង បានរៀបរាប់ថា "មិត្តភក្តិរបស់គាត់ប្រសិនបានឃើញគាត់សូមជួយគាត់ផង ពេលនេះកាន់តែខ្សោយមែនទែនហើយ គាត់ដាក់ដុកសុីសែនជាប់រហូតព្រោះគាត់ពិបាកដកដង្ហើម ? # រូបថតព្រឹកមិញពេលយកទៅពេទ្យ # សូមមេតា្តជួយគាត់ផងពេលនេះគាត់ត្រូវការអ្នកទាំងអស់គ្នាជួយគាត់ណាស?? ។បង Srey Lang Salathជួយគាត់បន្ត ងួន កែវពេជ្រពិសិដ្ឋបងកុំកេីតអីណា??"។







ប្រភព៖ តាំង គីមឡេង