អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទាំងនៅក្នុង និងក្រៅប្រទេស ដែលបានចូលរួមហូបនំបញ្ចុកជុំគ្នា លក្ខណៈជាមហាគ្រួសារខ្មែរ ប្រកបដោយទឹកមុខរីករាយ
-

អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទាំងនៅក្នុង និងក្រៅប្រទេស ដែលបានចូលរួមហូបនំបញ្ចុកជុំគ្នាលក្ខណៈជាមហាគ្រួសារខ្មែរប្រកបដោយទឹកមុខរីករាយ ជាមួយនឹងពាក្យសរសើរមិនដាច់ពីមាត់ថា “ឆ្ងាញ់”! ម្ហូបអ្វីក៏មិនឆ្ងាញ់ដល់ម្ហូបខ្មែរយើងដែរ!

ទោះបីខ្ញុំមិនបានចូលរួមហូបជាមួយបងប្អូនដោយផ្ទាល់ តែតាមរយៈរូបថត និងវីដេអូឃ្លីបដែលបានបង្ហោះលើផេកខ្ញុំ គឺបង្ហាញអោយឃើញច្បាស់ថា យើងរួមសាមគ្គី ស្រឡាញ់ជាតិសាសន៍ និងប្រទេសជាតិយើង ហើយនាំគ្នាលើកតម្កើងនំបញ្ចុកដែលជានំនៃអត្តសញ្ញាណរបស់ប្រទេសយើងផងដែរ។

សូមអោយស្មារតីនៃការស្រឡាញ់រួបរួមសាមគ្គីកើតមានឡើងកាន់តែច្រើន និងកាន់តែរឹងមាំស្ថិតស្ថេរជាអមតៈនៅក្នុងដួងចិត្តពលរដ្ឋគ្រប់ៗរូប៕