ក្មេងស្រី ៥ នាក់ត្រូវអស់អនាគត់ ដោយសារ ស្រីតិរិច្ចាន នេះវាបង្ខំឲ្យ ជក់គ្រឿងញៀន និង លក់ខ្លួន អោយភ្ញៀវបរទេស យកលុយមកចិញ្ចឹមវា...
-

សៀមរាប៖ ជនសង្ស័យម្នាក់ត្រូវបានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអូសទាញពេស្យាចារកុមារ និងករណីជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពេត ម៉ៅ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងប្រមូលបានក្មេងស្រីរងគ្រោះចំនួន៥នាក់ផងដែរ។

ក្មេងស្រីទាំង៥នាក់នេះ ត្រូវបានជនសង្ស័យ ឲ្យដើរសុំទាននៅផ្សារចាស់ តំបន់ផាស្ត្រីត ចាប់ពីពេលល្ងាចម៉ោងប្រហែល ៧យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ទើបហៅក្មេងស្រីទាំងអស់ទៅជួបជុំគ្នា នៅស្ពានឈើមុខសណ្ឋាគារតាព្រហ្ម ហើយតម្រូវឲ្យក្មេងទាំងអស់បង់ប្រាក់ឲ្យខ្លួន ម្នាក់ ១០,០០០រៀល ទៅ ២០,០ ០០រៀល ក្នុង១យប់។

 ហើយបើក្មេងទាំងអស់នោះមិនស្តាប់ ជនសង្ស័យគំរាមវាយធ្វើបាប ព្រមទាំងបង្ខំឲ្យក្មេងជក់គ្រឿងញៀន ហើយបើមានភ្ញៀវបរទេសណា ត្រូវការយកក្មេងទៅដេកជាមួយ ឈ្មោះ ពេត ម៉ៅ ជាអ្នកជំរុញឲ្យទៅជាមួយជនបរទេសហើយបកប្រែភាសាឲ្យក្មេងៗ រួចដកយកភាគរយដែលជនបរទេសឲ្យលុយទៅក្មេងៗថែមទៀត។

ការឃាត់ខ្លួននេះធ្វើឡើងតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប កាលពីវេលាម៉ោង៥និង២០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ។បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕