មន្ត្រីកាំកុងត្រូលចុះចាប់ ហ៊ុនជ្រូក កន្តេសឡង់ ចង្រិត ឌឹកឌឿ ខូចគុណភាព នាំចូលគ្មានច្បាប់អនុញ្ញាត ត្រូវបានដុះកម្ទេចចោល
បន្ទាយមានជ័យ: នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទី ចូលរួមជាមួយ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីធ្វើការឆែកឆេររថយន្តដឹកអ្នកដំណើរ និងផ្ទុកទំនិញពុំមានច្បាប់អុញ្ញាត តាមមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត មកភ្នំពេញ បានត្រួតពិនិត្យជាក់ស្តែងឃើញមាន គ្រឿងក្នុងជ្រូក កន្តេសឡង់ ចង្រិត ឌឹកឌឿ មានទងន់១. ៧០០ គីឡូក្រាម ពុំមានច្បាប់អនុញ្ញាតនាំចូល។
ក្រោយពីការត្រួតពិនិត្យព្រះរាជអាជ្ញារង សម្រេចដកហូតយកវត្ថុតាងទាំងអស់ យកទៅកម្ទេចចោលនៅសង្កាតជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។