បងប្អូនជួយទិញបង្អែមលោកយាយផង...លោកយាយ អាយុ៧៨ឆ្នាំ លក់បង្អែមតាមផ្លូវ និងមុខរោងចក្រ បានប្រាក់បន្តិចបន្តួច ដើម្បីចិញ្ចឹមម្តាយអាយុ៩៨ឆ្នាំ និងត្រូវ...(មានវិដេអូ)
ស៊ីហៀង
-

នៅមុននេះបន្តិ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក Sola Khang ឬហៅថា លោក K01 ដែលបងប្អូនជាច្រើនបានស្គាល់រូបលោកតាមរយៈការជួយសង្គមនានា ។ នៅថ្ងៃនេះ លោកក៏បានបង្ហោះជីវិតរបស់លោកយាយម្នាក់​ដែលគាត់មានអាយុ៧៨ឆ្នាំម្នាក់ កំពុងតែអូសកង់ ដើរលក់បង្អែមនៅមុខរោងចក្រ និងតាមផ្លូវ​ ដើម្បីចិញ្ចឹមម្តាយ ដែលលោកមានអាយុ៩៨ឆ្នាំ ផងដែរ។


នៅក្នុងវិដអូឃ្លីបរបស់លោក K01 បានសំភាសន៍ទៅកាន់លោកយាយ​ ដែលមើលទៅគាត់ពិតជាលំបាកខ្លាំងណាស់។ លោកយាយបានប្រាប់ថា រាល់ថ្ងៃនេះគាត់មានកូនម្នាក់ ហើយលោកយាយក៏មានចៅដែរ ៤ទៅ៥នាក់ និងមានចៅកំព្រា ២នាក់ រស់នៅជាមួយលោកយាយទាំងអស់។ រាល់ថ្ងៃលោកយាយរស់នៅភូមិវល្លិសរ ឃុំវល្លិសរ ខេត្តកំពង់ស្ពឺ  លោកយាយរាល់ថ្ងៃ គាត់ទៅយកបង្អែម ពីគេមកលក់បន្ត បានប្រាក់បន្តិច ដើម្បីចិញ្ចឹមជីវិត ។ 


លោក KO1 ក៏បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់លោកថា "បងប្អូនបើសិនជាបានជួបគាត់ ជួយគាត់ផងទៅ លោកយាយមានវ័យ 78ឆ្នាំត្រូវលក់នំចិញ្ចឹមម្តាយអាយុ98ឆ្នាំ ពិតជាអាណិតណាស់"។


ជាមួយគ្នានោះដែរ លោក​ k01 ក៏បានដកប្រាក់ផ្ទាល់ខ្លួនបន្តិចបន្តួច ដើម្បីជួនដល់លោកយាយ​ផងដែរ៕


មានវិដេអូ៖



ប្រភព៖