ជីវិតរបស់មនុស្សម្នាក់ៗកើតមក តែងតែជួបនូវការលំបាក ហើយការលំបាកទាំងនោះ ក៏ជួយឲ្យយើងរឹងមាំ និងមានអ្នកខ្លះទៀតក៏បាក់ទឹកចិត្ត រហូតឈានដល់ការសម្លាប់ខ្លួនក៏មានដែរ។ ជីវិតមួយនេះ បានធ្វើឲ្យប្តីប្រពន្ធមួយគូរ បានស្រលាញ់គ្នា ហើយក៏គ្មានថ្ងៃប្រួលប្រែ ហើយក៏បានធ្វើឲ្យពួកគាត់បានឆ្លងកាត់រាល់ទុក្ខលំបាកទាំងឡាយ ទាំងពួង បានរហូតមានជីវភាពធូរធារ។ យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា MJQTV បានបើកកកាយពីខ្សែជីវិតពិតរបស់ប្តីប្រពន្ធមួយគូរនេះ បានរៀបរាប់ទាំងទឹកភ្នែក ។
លោក ផន ចាន់រិត ដែលជាប្រធាន នៃសេវាកម្មដឹកជញ្ជូនអន្តរទ្វីប បានរៀបរាប់ទាំងទឹកភ្នែក ថា" ខ្ញុំបើកឆ្នាំងបាយ អស់បាយ បើកធុងអង្ករអស់អង្ករ លំបាកមែនទែន។ សូម្បីតែលុយ១០០ខ្មែរក៏លោកមិនមានដែរ ហើយលោកក៏មិនហ៊ានទៅពឹងបងប្អូនទាំងអស់ អញ្ចឹងខ្ញុំសុខចិត្តមានស៊ី អត់ស៊ីពីអ្នកប្តីប្រពន្ធ បាយមួយចានហូបពីរនាក់ប្តីប្រពន្ធ ឆ្អែតមិនឆ្អែតក៏ដោយ។
ចំណែកអ្នកស្រី មើក ផល្លា ភរិយាលោក ផន ចាន់រិត បានប្រាប់ឲ្យដឹងថា "ខ្ញុំលំបាកៗ ខ្លាំងមែនទែនបង ប៉ុន្តែប្តីខ្ញុំគាត់យ៉ាងណា ក៏គាត់នៅលួងលោមចិត្តយើងរហូត តស៊ូក្នុងជីវិត សំខាន់ប្តីប្រពន្ធយើងស្រលាញ់គ្នា "។
ជីវិតដល់ជូរចត់របស់គូរស្វាមីភរិយាមួយគូរនេះ បានចាប់ផ្តើមចាប់ពី ឆ្នាំ២០០៨ ដោយអ្នកទាំងពីរនាក់ បានចាប់ដៃគ្នាសាងគ្រួសារ និងរួមរស់នៅជាមួយគ្នា។ បន្ទាប់ពីរៀបការួច លោកនិងភរិយា បានខ្ចីលុយបងប្អូន ចំនួន៣០០០ដុល្លារ ដើម្បីបើកអាជីវកម្ម ជួសជុលម៉ូតូ និងលក់ឥវ៉ាន់ចាបហួយបន្តិចបន្តួច នៅឯស្រុកកំណើតខាងប្រពន្ធ ក្នុងទឹកដីអតីតខេត្តកំពង់ចាម ដែលនាពេលបច្ចុប្បន្ន គឺជាខេត្តត្បូងឃ្មុំ។
នៅក្នុងមុខរបរជួសជុលម៉ូតូ និងលក់ចាបហួយនេះ បានធ្វើឲ្យស្ថានភាពគ្រួសាររបស់លោកមានការប្រសើរឡើង និងអាចរកប្រាក់ចំណូលក្នុងមួយថ្ងៃ រហូតដល់ទៅ១លានរៀលឯណោះ។ លុះដល់ពេលរកស៊ីយូរទៅៗ ក៏កាន់តែយូរទៅៗ។
លោក ផន ចាន់រិត បានប្រាប់ទាំងទឹកមុខញញឹមថា "ដំបូងធ្វើដាច់មែន ពេលបានលុយមកសប្បាយចិត្ត និងមានកំលាំងចិត្តណាស់ អាចរកប្រាក់ចំណូលបានក្នុងមួយ១លានរៀល ឬអាចច្រើនជាងនេះ ក៏មានដែរ។ ស្រាប់តែដល់ពេលយូរទៅ ធ្វើម៉ូតូ ក៏គេជំពាក់ លក់ចាយហួយក៏គេជំពាក់ រហូតឃើញតែសៀវភៅជំពាក់ លែងឃើញលុយ ធ្វើឲ្យបរាជ័យក្នុងមុខរបរជួសជុលម៉ូតូ។ ក្រោយពីបរាជ័យនៅក្នុងមុខរបរជួសជុលម៉ូតូនេះហើយ រូបលោក ក៏បានសម្រេចចិត្តបែកពីភរិយា ជាទីស្រលាញ់ដែលទើបនឹងមានកូនខ្ចី ផងនោះ ដើម្បីទៅប្រកប របររត់ម៉ូតូឌុប នៅរាជធានីភ្នំពេញ។ រត់ម៉ូតូឌុបមិនទាន់បានប៉ុន្មានផង ម៉ូតូដែលទើបនឹងទិញថ្មី ក៏ត្រូវចោរលួចបាត់ទៀត។
បញ្ហាចាក់ស្រេះស្ទើររាប់មិនអស់ ណាមួយជំពាក់បំណុលគេ ណាមួយត្រូវទទួលបន្ទុក រ៉ាប់រ៉ងគ្រួសារ ឪពុកម្តាយទាំងសងខាង តែម្នាក់ឯង ណាមួយត្រូវរ៉ាប់រ៉ងជីវភាពគ្រួសារខ្លួនដែលមានប្រពន្ធកូនខ្ចីទៀតនោះ ម្តងម្កាលបុរសចំណាស់ ម្នាក់នេះគិតចង់សម្លាប់ខ្លួនទៀតផង។ ប៉ុន្តែដោយសារមានកំលាំងចិត្ត ពីភរិយានិងកូន លោកចាន់រិត នៅតែមានកំលាំង តស៊ូធ្វើការជាកម្មករសំណងនៅពេលថ្ងៃ និងរត់ម៉ូតូឌុបនៅពេលយប់ទៀតផង។
អ្នកស្រី មើក ផល្លា ភរិយាលោក ផន ចាន់រិត ក៏បានបន្តទៀតថា "ក្រោយពីអស់នូវអ្វីគ្រប់យ៉ាងហើយនោះ អ្នកស្រីក៏បានទិញម៉ូតូកញ្ចាស់មួយគ្រឿងក្នុងតំលៃ ២០០ដុល្លារ ដើម្បីឲ្យប្តីជិះរត់ឌុបពេលយប់។ គាត់សុខចិត្តចេញពីធ្វើការមករត់ម៉ូតូឌុប ដល់ម៉ោង៩ ម៉ោង១០យប់ក៏មានដែរ។
ដោយឡែក សម្តីរបស់លោក ចាន់រិត លោកក៏បានរៀបរាប់បន្តទៀតថា" រូបលោកធ្លាប់បានសម្លាប់ខ្លួនជាច្រើនលើកច្រើនសារមកហើយ តែគេមកចាប់លោកជាប់រហូត ។ ក្រោយមកទៀតប្រពន្ធរបស់លោកបានឲ្យអ្នកស្គាល់គ្នា និងបងប្អូនតាមមើលប្តីរបស់គាត់ផង ដោយសារតែភាពបរាជ័យជាច្រើនលើកច្រើនសារពេក។
រហូតដល់ឆ្នាំ២០១៥ លោកក៏បានដោយចង់មានការងារជាប់លាប់មួយ និងបានរស់នៅជួបជុំគ្រួសារ បុរសវ័យ៤០ឆ្នាំរូបនេះ ក៏បានដើរដាក់ពាក្យធ្វើការជាអ្នកបើកបររថយន្ត ជាមួយសេវាកម្មអន្តរទ្វីបនៃក្រុមហ៊ុន របស់លោក ឧកញ៉ា គួច ម៉េងលី។ ដោយឃើញការខិតខំប្រឹងប្រែងរបស់លោក ចាន់រិត ថ្នាក់លើបានតំឡើងតួនាទីលោកឲ្យក្លាយប្រធានផ្នែកតំបន់ នៃសេវាកម្មដឹកជញ្ជូនអន្តរទ្វីប ព្រមទាំងទទួលបានប័ណ្ណសរសើរជាច្រើនទៀតផង។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជូនកូនស្រីឲ្យបានចូលសិក្សានៅក្នុងសាលា AIS ដោយលោកឧកញ៉ា ផ្តល់អាហារូបករណ៍ដល់កូនស្រីថែមទៀតផង។
ជាចុងក្រោយលោក ចាន់រឹត សូមផ្តាំផ្ងើរថា ធ្វើជាមនុស្សសូមកុំមើលមនុស្ស៕
បើចង់ជ្រាបឲ្យកាន់តែច្បាស់ពីខ្សែរជីវិតដ៏ជូរចត់របស់គូរស្វាមីភរិយាមួយគូនេះ សូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ MJQTV