កក្រើកហើយ ! សម្តេច ស ខេង នឹងប្រើវិធានការក្តៅ ចំពោះក្លឹបកំសាន្តនៅក្រុងព្រះសីហនុដូចការបង្រ្កាបក្លឹបធំៗនៅភ្នំពេញដែរ
-

ភ្នំពេញ ៖ ​នៅក្នុងពេលថ្មីៗនេះក្លឹបកម្សាន្តធំៗ ជាច្រើននៅក្នុងរាជធានីភ្នំពេញ ត្រូចបានសមត្ថកិច្ចធ្វើការបិទចោលអស់ជាច្រើនកន្លែងហើយបន្ទាប់ពីចុះធ្វើការឆែកឆេរទៅឃើញ មានផ្ទុះនៅគ្រឿងញៀន និងមានអ្នកប្រើប្រាស់នៅក្នុងនោះជាច្រើនផងដែរ ។

យ៉ាងណាមិញ នៅកាលពីថ្ងៃទី ​១២ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា សម្តេច​នឹង​យក​វិធានការ​ក្តៅ​ដូច​នៅ​ក្រុងភ្នំពេញ​ចំពោះ​ក្លិប​កម្សាន្ត​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទៅ​បង្ក្រាប​នៅ​ទី​ក្រុងព្រះសីហនុ។

ទោះជាយ៉ាងក៏ដោយក៏ការសម្រេចចិត្តនឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះដើម្បីទប់ស្កាត់នៃជំងឺសង្គមមួយនេះរីកដុះដាលកាន់ខ្លាំងឡើងៗ ខណៈពេលដែលកម្ពុជាកំពុងតែស្ថិតនៅក្នុងបញ្ជីពណ៌ប្រផេះ ពាក់ព័ន្ធករណីគ្រឿងញៀន និងការលាងលុយកខ្វក់។សម្តេច​ក៏​បាន​លើក​ឡើង​ទៀតថា កម្លាំងសមត្ថកិច្ចដែលឈរជើងយាមអោយក្លឹបកំសាន្តត្រូវមានទោសតាមច្បាប់ ប្រសិនបើរកឃើញថាក្លឹបកំសាន្តនោះប្រើប្រាស់គ្រឿងញៀនដែលជាបញ្ហាខុសនឹងច្បាប់ជាធរមាន៕