ក្រោយពីរងការរិះគន់រឿងសំលេងក្នុងបទចម្រៀង "Crush អូន"រួចមក ស្រាប់តែកញ្ញា មាន សូនីតា ដាក់មួយឃ្លាតបទៅអ្នករិះគន់វិញថា...(មានវិដេអូ)
ស៊ីហៀង
-

មានប្រិយមិត្តជាច្រើន ប្រាកដជាបានៃស្គាល់ កញ្ញា មាន សូនីតា តួអង្គឯកនៅក្នុងរឿង "ផ្កាថ្ម" ហើយមែនទេ។ តារាសម្តែងរូបនេះ ក៏បានបង្ហាញស្នាដៃថ្មីមួយទៀត ជាមួយបទចម្រៀងមួយបទមានចំណងជើងថា "Crush អូន" ។ ក្រោយពីបានបង្ហោះវិដេអូមួយនេះភ្លាម កញ្ញាទទួលរងនូវការរិះគន់ពីសំណាក់អ្នកគាំទ្រជាខ្លាំង ដោយសារតែសំលេងរបស់នាង។ 


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានបង្ហោះសារថា " កើតមកខុសដែរអីគ្រាន់តែមានសំលេងខុសគេហ្នឹង 

រឿងដែលពិបាកធ្វើជាងគេយកគឺឈ្នះចិត្តខ្លួនតែពេលនេះ មិនថា២៩ឆ្នាំកន្លងមកខ្ញុំបានធ្វើអ្វីខ្លះ សំខាន់ខ្ញុំបានធ្វើជំនះចិត្តខ្លួនឯង ពេលខ្លះគេយកចំណុចខ្សោយរបស់យើងមកលេងសើចទាំងដែលយើងត្រូវរស់នៅជាមួយនិងភាពភ័យខ្លាចជាមួយមនុស្សជុំវិញដែលគេបញ្ចើចបញ្ចើរ? និយាយចំអកថាសម្លេងយើងញ៉ែកសំលេងដូចកូនក្មេង, សំលេងដូចចាប, សំលេងដូចតុក្កតា,សំឡេងស្រួយ, សំលេងដូចប្រុស, សំឡេងស្អក,សំឡេងតូច...និយាយទៅមានសព្វគ្រប់បែបយ៉ាង... ? ខ្ញុំមិនបានលួចជេរពួកគាត់ក្នុងចិត្តនោះទេដែលពួកគាត់ដែលនិយាយចំអកពាក្យទាំងអស់នោះមកខ្ញុំនិយាយទៅខ្ញុំធ្វើទឹកមុខធម្មតាដូចជាអត់មានរឿងអីកើតឡើង ប៉ុន្តែលួចអន់ចិត្តខ្លួនឯងហេតុអី្វបានកើតមកមិនមានសំឡេងល្អនិងគេ ពេលខ្លះក៏លួចយំក្នុងចិត្តដែលគ្មានអ្នកឃើញ... ? ពេលខ្លះចង់សួរទៅពួកគាត់ថា" កើតមកខុសដែរអីគ្រាន់តែមានសំលេងខុសគេហ្នឹង "។


ពេលនេះខ្ញុំនិយាយអ្វីទាំងអស់នេះឡើងមិនមែនបានន័យថាខ្ញុំខឹងពួកគាត់នោះទេ តែតាមពិតទៅគឺខ្ញុំមានជំនឿចិត្តហើយខ្ញុំបានជម្នះចិត្តខ្លួនឯងហើយធ្វើរឿងទាំងអស់នេះឡើងរហូតដល់មានគេទទួលយកបានមិនមែនមានន័យថាខ្ញុំបានធ្វើល្អនោះទេ ប៉ុន្តែខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ?។


អរគុណមនុស្សដែលនៅជុំវិញខ្លួនខ្ញុំដែលពួកគាត់មិនដែលយកចំណុចខ្សោយមកលេងសើច ហើយ ពួកគាត់មិនដែលជំទាស់នូវអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាលើកទឹកចិត្ត ហើយជួយយើងជំរុញយើងហើយហ៊ានធ្វើនូវអ្វីដែលយើងមិនហ៊ានធ្វើ?"។


មានវិដេអូ៖



ប្រភព៖ Mean Sonyta