ចូលរួមត្រេកអរផង...ប្រជាកសិករខេត្តព្រះវិហារកំពុងសប្បាយចិត្ត ប្រមូលផលល្ពៅ លក់បានតម្លៃថ្លៃល្អ ដោយក្នុងមួយគីឡូតំលៃ...
កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ បើយោងតាមផេករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះផ្សាយនៅលើប្រព័ន្ធហ្វេសប៊ុក យ៉ាងដូច្នេះថា ៈ

សកម្មភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នៅថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

១.ប្រជាកសិករខេត្តព្រះវិហារកំពុងសប្បាយចិត្ត ប្រមូលផលល្ពៅ លក់បានតម្លៃថ្លៃល្អ និងមានទិន្នផលខ្ពស់។ ក្នុងឆ្នាំ 2019 នេះមានផ្ទៃដីដាំដុះល្ពៅប្រមាណជិត 2000ហិកតា នៅទូទាំងខេត្តព្រះវិហារ។ ទិន្នផលមធ្យម ២៥តោន/ha នៅថ្ងៃទី 11/06/2019 លក់មានតម្លៃ ២៥០០៛/kg។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរចំពោះដំណឹងល្អមួយនេះផងដែរ៕
ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។