អាណិតណាស់...អ៊ុំស្រីម្នាក់ ខំប្រឹងដើរកាប់ស្លឹកត្នោត យកមកធ្វើស្លឹកលក់ តែពេលនេះរកតែអង្ករមួយគ្រាប់ក្នុងឆ្នាំងក៏គ្មានដែរ...(មានវិដេអូ)
-

កាលពីពេលនេះថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានបង្ហោះសារពីជីវិតរបស់អ៊ុំស្រីម្នាក់ រស់នៅក្នុងភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពិតជាវេទនាខ្លាំងណាស់ ព្រោះថាពេលខ្លះគាត់រកអ្វីហូបស្ទើរតែមិនបានផង។


ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់នៅថ្ងៃទី១៣ ខែមិថុនា នេះថា "បើអាណិតសូមជួយshare ដើម្បីអោយបងៗមានទ្រព្យធុនបានជួយគាត់..!


ជីវិតពិតជាវេទនាណាស់សំរាប់អ៊ុំស្រីម្នាក់នៅ រស់នៅតែម្នាក់ឯងក្រោមខ្ទមដ៏តូច រាល់ថ្ងៃគាត់ដើរកាប់ស្លឹកត្នោត យកមកធ្វើស្លឹកលក់ ហើយពេលខ្លះក៏បានលក់ពេលខ្លះក៏អត់លក់ ដូចនេះស្បៀងអាហារក៏ដាច់ដោយពេល។


#អ៊ំស្រីរស់នៅភូមិ ទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង..! ឬទំនាក់ទំនងមកក្រុមការងារខ្ញុំបាទតាមរយះលេខ:096 9988938-085 600076 សូមអរគុណ..!"។


យ៉ាងណាមិញក៏មានបងប្អូនជាច្រើន សម្តែងការអាណិតចំពោះអ៊ុំស្រីផងដែរ៕


មានវិដេអូ៖



ប្រភព៖ Phorn Chetra