ក្មេងស្រីម្នាក់ទៀតហើយ...កុមារីអាយុជាង ៤ ឆ្នាំត្រូវអ្នកជិតខាង អាយុ ២១ឆ្នាំ រំលោភ ពេលនេះកុមារីម្នាក់មានជំងឺបាក់ស្បាត ព្រោះតែពេលបិតភ្នែកទៅឃើញតែភាពឈឺចាប់ និង...
ស៊ីហៀង
- 893

រាល់ថ្ងៃករណីរំលោភ មានការកើនឡើងជាលំដាប់ ហើយធ្វើឲ្យក្មេងស្រីជាច្រើន ត្រូវមករងគ្រោះដោយសារតែជនល្មោភកាម គ្មានក្តីមេត្តា ដល់ក្មេងស្រី​ ថានាងត្រូវឈឺចាប់ប៉ុណ្ណា ត្រូវរងភាពអាម៉ាស់ប៉ុណ្ណា និងត្រូវរស់នៅយ៉ាងណា បើជីវិតនេះ ទុក្ខតាំងពីក្មេងទៅហើយនោះ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រីម៉ម សុម៉ាលី បានបង្ហោះរូបភាព​អមជាមួយនឹងសារទាក់ទងនិងក្មេងស្រីម្នាក់ ត្រូវបានអ្នកជិតខាងរំលោភ ។ លោកស្រីម៉ម សុម៉ាលី បានរៀបរាប់ថា "😢💔 យំមិនឈប់ព្រោះឈឺចាប់នាងចេញពីរមន្ទីរពេទ្យហេីយតែនៅ នោមឈាមនៅឡេីយ ដោយសារតែជនល្មេីសប្រព្រឹត្តរំលោភដោយហឹង្សារ 😢💔 កុមារីអាយុ ជាង 4 ឆ្នាំត្រូវអ្នកជិតខាង អាយុ 21 ឆ្នាំ រំលោភខណៈពេលដែលពុកម្តាយមិននៅ 💔😭 នាងតូចមានជំងឺបាក់ស្បាត ជម្ងឺ ខ្លាចមនុស្ស មិននិយាយ មិនស្តី 😢😢 តែពេលនេះនាងបានមករស់នៅក្នុងអង្គការ Afesip Cambodia មណ្ឌលទុំឌីហេីយ ព្រឹកមិញនេះ 🙏 ការរំលោភមានជារៀងរាល់ថ្ងៃ ភាគច្រេីនកេីតឡេីងតែលេីក្មេងស្រីតូចៗដែលអាយុក្រោម 10 ឆ្នាំ 💔😢 វាពិតជាឈឺចាប់ណាស់ ដែលក្មេងតូចៗមិនទាន់ដឹងអុី មកជួបនឹងរឿងអាក្រក់បែបនេះ 😭 ថ្ងៃនេះនិយាយមិនចេញទេ សូមបងប្អូនមេត្តាមេីលរូបភាព ដ៏សែនវេទនានេះហេីយពិចារណាផងចុះ កូនគេ កូនអ្នក 😢💔 Tan Kimsour Monica DollyKa Keat Ah Ry Nuon ប៉ែន ចំរ៉ុង Kimcheat Hun អេីយតេីយេីងត្រូវបន្តយ៉ាងណា 😢 ស្អែកមាន ២ ករណីទៀតហេីយ 💔💔💔 Mns Dsg"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបង្ហាញអារម្មណ៍ខ្លោចចិត្តចំពោះក្មេងស្រី​ ដែលក្មួយនៅតូចសោះ តែត្រូវមកជួបនឹងបញ្ហានៅក្នុងជីវិតដ៏ធ្ងន់ធ្ងរបែបនេះ ៕


ប្រភព៖ Mam Somaly

Loading...