បងប្អូនជួយស៊ែរឲ្យសមត្ថកិច្ចបានឃើញផង...មនុស្សស្រីម្នាក់នៅក្នុងរូបភាព​នេះ បានលួចរត់ ហើយយកទាំងក្មេង​ទៅជាមួយ ពេលនេះក្រុមគ្រួសារក្មេងកំពុងស្វែងរក...
-

នៅមុននេះបន្តិចនៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា  SreyNeth Yun បានបាត់ក្មួយស្រី​ដែលគួរឲ្យស្រលាញ់ ម្សិលមិញពេលល្ងាច​ វេលាម៉ោង​ ៥និង៣០​នាទី។


បើយោងតាមគណនីហ្វេសប៊ុកបានរៀបរាប់យ៉ាងលំអិតថា "ខ្ញុំបានបាត់ក្មួយស្រី​ ដែលមានភិនភាគដូចក្នុងរូប​ ម្សិលមិញពេលល្ងាច​ វេលាម៉ោង​ ៥:៣០​ ..​ ដោយមានបងស្រីម្នាក់នេះជាអ្នកមេីល​ ហេីយបានលួចរត់យកទៅ​ទាំងក្មេង​ ..​ បេីមានបងប្អូនណា​ ឃេីញមនុស្សស្រីនេះ​ ហេីយកូនក្មេងស្រីដូចក្នុងរូបនេះ​ សូមបងប្អូនជួយឃាត់ទុក​ (កុំវាយដំ​ អីណាបងប្អូន​ )​ ខ្ញុំសុំតែក្មេង​ ហេីយមនុស្សក្រុមគ្រួសារខ្ញុំនឹងធ្វេីទៅតាមច្បាប់​ ហេីយសូមជួយទំនាក់ទំនងមកតាមលេខទូរស័ព្ទ​ខាងក្រោមនេះ​ ?។ 0969 154 182 , 017 453 694 , 012 777 130 , 012 661 885។


សូមមេត្តាជួយស៊ែរផងបងប្អូន​ ក្មួយខ្ញុំទេីបតែបាន​ ៩ខែទេ​ គ្នាមិនដឹងអីទេ​ ខ្ញុំនឹងគ្រួសារ​ សង្ឃឹមថានឹងអាចរកឃេីញឆាប់ៗនេះ​ ??? សូមជួយផង​ ពុកម៉ែ​ បងប្អូន​ ...​ បានបាត់នៅពោធិ៍ចិនតុង​ ជិតព្រលានយន្ដហោះ​ ម្ដុំសាលាមីគីវ៉េ​ ??"។


ប្រភព៖ SreyNeth Yun