ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅក្នុងពេលថ្មីៗនេះបានមានការភ្ញាក់ផ្អើលមួយដោយសារតែវីដេអូមួយឃ្លីបដែលបានបង្ហាញពីការឈ្លោះប្រកែកគ្នា រវាងមន្រ្តីនិងភ្ញៀវបរទេស នៅច្រក់ព្រំដែនប៉ោយប៉ែត ។

យ៉ាងណាមិញភ្ញៀវបរទេស ដែលមានឈ្មោះថា យូរ៉ាយ ជាជនជាតិអាមេរិក លោកត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនស្ម័គ្រចិត្តម្នាក់ចផ្នែកអប់រំក្នុងសហគមន៍មួយនៅកម្ពុជា បន្ទាប់ពីផ្ទុះវីដេអូមួយឃ្លីបនៅលើបណ្តាញសង្គមរួច ពេលនេះ លោក យូរ៉ាយ បានចេញមុខបកស្រាយថា លោកទាំងពីអ្នកមិនបានឈ្លោះប្រកែកគ្នា ទេហើយបុរសម្នាក់ដែលលោកនិយាយ ជាមួយនោះគាត់មិនមែនជាមន្ត្រីទេ គឺជាបុគ្គលិកនៅក្រុមហ៊ុនឯកជនមួយកន្លែង។

មូលហេតុដែលឈ្លោះប្រកែកនោះគឺដោយសារតែបុរសខ្មែររូបនោះ មិនព្រមអនុញ្ញាតឲ្យមិត្តភក្តិរបស់លោកចេញពីកន្លែងនោះក្នុងបំណងជម្រិតទារប្រាក់ បើចង់ចេញទាល់តែបង់ប្រាក់ម្នាក់១ម៉ឺនរៀល ដោយលោកយូរ៉ាយ បានប្រាប់ពន្យល់ថា មិត្តភក្តិគាត់មិនមែនជាភ្ញៀវទេសចរគឺជាគ្រូស្ម័គ្រចិត្តមកជួយអប់រំយុវជននៅប៉ោយប៉ែតទេ។ បន្ទាប់មកលោកបានបញ្ចាក់ប្រាប់ទៀតថា ការបកស្រាយនៅក្នុងវីដេអូមួយឃ្លីបនេះលោកមិនចង់ឲ្យមានការយល់ច្រឡំកាន់តែខ្លាំង ចង់ជ្រាបច្បាស់សូមតាមដានទស្សនាវីដេអូខាងក្រោម៖

