ករណីភ្លេីងប្រច័ណ្ឌ ប្តីចាក់សាំងដុតសម្លាប់ប្រពន្ធ និងអា.កខ្លួនឯង នៅស្រុកបាទី​
-

ខេត្តតាកែវៈ  កាលវេលាទៀបភ្លឺ​ ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅភូមិ​ ត្រគៀត​ ឃុំត្រពាំងសាប​ ស្រុកបាទី​ ​ខេត្តតាកែវ​ ករណី​ប្តីចាក់សាំងដុតសម្លាប់ប្រពន្ធ​ ហេីយបុរសជាប្តី​ ក៏បានអាករខ្លួនឯងសម្លាប់តាមក្រោយ​។ ហេីយករណីនេះ គឺមកពីប្តីកេីតភ្លេីងប្រច័ណ្ឌប្រពន្ធ​។ 

នៅពេលព្រលប់ប្តីបានរៀបគំរោងដុតប្រពន្ធ​ ដោយរៀបចំសាំងទុករួចជាស្រេច​ ដល់វេលាម៉ោង៤ទៀបភ្លឺ​ ថ្ងៃទី១៣​ ប្តីបានយកសាំងមួយធុងជះទៅប្រពន្ធ​ និងមួយកានទៀតបេីកគំរប​ចោល​ បន្ទាប់មកប្តីក៏យកដែកកេះ​ កេះដុតតែម្តង​ រួចហេីយប្តីបានយកកាំបិតមកអារកខ្លួនឯងតាមក្រោយ​ ដេីម្បីបញ្ចប់ជីវិត​ នៅក្នុងភ្លេីងជាមួយគ្នា​ តែសំណាងអ្នកជិតខាងបានឃេីញភ្លេីងឆេះនៅក្នុងផ្ទះ​ រួចក៏រត់ទៅជួយ​ ប៉ុន្តែ​ទ្វាផ្ទះគឺត្រូវបានចាក់កន្លឺះ​ ដោយអ្នកជិតឃេីញភ្លេីងឆេះ​ និងលាយឡំជាសម្លេងស្រែក​ ក៏សម្រេចបុកទ្វាទម្លាយចូលតែម្តង​ ហេីយឃេីញភ្លេីងកំពុងឆាបឆេះ​ ប្រពន្ធ​ឡេីងស្ទេីរខ្លោចទៅហេីយ​ ចំណែក​ប្តីក៏បានអារកខ្លួនឯងដែរ​ តែមិនបានសម្រេច​។ ករណីនេះដែរគឺប្តីមានជំងឺប្រចាំកាយ​ ចង់វិកល់ចរិតម្តងៗ​។ ឥលូវប្រពន្ធកំពុងសង្រ្គោះបន្ទាប់ នៅមន្ទីរពេទ្យលោកសង្ឃ​ ចំណែកប្តី​ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត​។ 

ស្រ្តីដែលត្រូវប្តីចាក់សាំងដុត​ មានឈ្មោះ​ លាស់​ ស្រីណេ​ អាយុ​៣២​ឆ្នាំ​ គឺគាត់បានស្លាប់​ វេលាម៉ោង​៣​ទៀបភ្លឺ​ ថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ២០១៩​ ដោយបន្សល់ទុកនូវកូន​២នាក់​ (ប្រុស)។ ការស្លាប់របស់គាត់គឺពិតជា​គូរឲ្យអាណិតអាសូរ​ និងអាណោចអាធមបំផុត​ ពីព្រោះថា​គាត់គឺជាភរិយា​ និងជាម្តាយដែលមានអត្តចរិតទន់ភ្លន់​ សុភាពរាបសារ​ ចេះជួយយកអាសារអ្នកភូមិផងរបងជាមួយគ្នា​ ពុំដែលខានឡេីយ​។ ប្តីចិត្តអប្រិយ​ឈ្មោះ​ ព្រុំ​ តាំ​ អាយុ​៣៧ឆ្នាំ​ មុខរបរ​អ្នកថែទាំដំរី នៅភ្នំតាម៉ៅ​ ប្តីកំពុងសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ​។

បច្ចុប្បន្ន​ សពស្រ្តីដែលត្រូវប្តីចាក់សាំងដុត​ ត្រូវបានសាច់ញាតិ​ធ្វេីបុណ្យតាមប្រពៃណី​ គឺនៅភូមិ​ ត្រគៀត​ ឃុំ​ត្រពាំងសាប​ ស្រុក​បាទី​ ខេត្តតាកែវ​។ ខ្ញុំបាទសូមចូលរួមរំលែកទុក្ខគ្រួសារពស​ សូមបងស្រីទៅកាន់សុគតិភព​ សូមកុំអោយដូចជាតិនេះ​ ??? ៕

ប្រភពពីរ÷  phally pich