វិបត្ដិផ្លូវចិត្ត! ស្រ្ដីវ័យក្មេងម្នាក់ តូចចិត្តនិងខ្លួនឯង បានប្ដី២នាក់ សុទ្ធតែជាមនុស្សមិនល្អ ខ្មាសបងប្អូន ខ្មាសញាតិ គេចខ្លួនជួលបន្ទប់ ផឹកស្រារាល់ថ្ងៃ ទាល់តែ.....!
-

ភ្នំពេញៈ កាលពី​វេលា​ម៉ោង​៩​ព្រឹក ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ម្សិលមិញនេះ ​ស្ថិត​នៅក្នុង​បន្ទប់​ជួល​មួយ​កន្លែង ​ផ្លូវ​លេខ​២៧ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ។ មានហេតុការ​ណ៍ភ្ញាក់ផ្អើល​មួយ ដោយស្ត្រី​ម្នាក់ មានឈ្មោះ ពន្លក ចិន្តា អាយុ៣៤​ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ​​ ដេក​ស្លាប់ក្នុងបន្ទប់ជួល យ៉ាងអាណោចអាធ័ម។

តាម​សម្តី​បុរស​​ត្រូវ​ជាឪពុកបង្កើត ​បាន​ប្រាប់​អោយ​ដឹង​ថា​ កូនស្រី​របស់​គាត់ ​មាន​ប្តី​ចំនួន​២នាក់​ហើយ តែ​​បាន​លែងលះ​គ្នា​ទាំង​ពីរ ដោយ​បាន​បន្សល់ទុក​កូនប្រុស​តូច ​អាយុ​ក្រោម​៥​ឆ្នាំ ​ចំនួន​ពីរ​នាក់​រស់នៅ​ជាមួយ បន្ទាប់​ពី​លែងលះ​គ្នា​ជាមួយ​ប្តី​ក្រោយ​ហើយ​ នាង​តែងតែ​ដើរ​ចេញពីផ្ទះ​ដោយ​ទុក​កូន​អោយ​នៅ​ជាមួយ លោកតានឹង​យាយ ។

ប្រហែលជានាងនៅមានភាព​អាម៉ាស់ ​ទើប​នាង​បាន​សម្រេច​មក​ជួល​បន្ទប់​ស្នាក់​នៅ​ត្រង់​ចំណុច​កើតហេតុ​នេះ អស់​រយៈ​ពេល​ជាង​២​ខែហើយ ​ក៏​កើត​មានរឿង​បែប​នេះ​តែ​ម្តង​ទៅ​។

បើ​តាម​សម្តី​ស្ត្រី​ជា​ម្ចាស់​បន្ទប់​ជួល​ បាន​រៀបរាប់ប្រាប់​សមត្ថកិច្ចថា ស្ត្រី​រង​គ្រោះ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​តែ​ម្នាក់ឯង​ បាន​ចំនួន​ជាង​២​ខែ​ហើយ ទំនងនាង​ខូចចិត្ត​នឹង​ជីវិតរបស់នាង ទើបនាង​​តែងតែ​ទិញ​ស្រា​ទៅ​ផឹក​ក្នុង​បន្ទប់​រាល់ថ្ងៃ ពេលខ្លះ​ចេញ​ទៅ​ផឹក​នៅ​ខាងក្រៅ។ រហូតដល់​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ ​មិនបានឃើញ​នាង​ចេញពី​បន្ទប់​ជួល​ជាន់​ទី​២​ មក​ខាងក្រៅ​ ទើប​ស្ត្រី​ជា​ម្ចាស់ផ្ទះ​មានការ​សង្ស័យ​ឡើង​ទៅ​មើល​ នឹងស្រែក​ហៅ​តែ​មិន​បាន​បើកទ្វារ ក៏​ឆ្ងល់​ហើយ​ហៅ​អ្នក​បន្ទប់​ក្បែរ​គ្នា មក​គាស់​ទ្វារ​មើលឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្តុក​ស្តឹង​ស្លាប់​បាត់បង់ជីវិត​ទៅ​ហើយ។ ក្រោយកើតហេតុភ្លាម​ៗ​នោះ ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ អោយ​ចុះ​មក​ពិនិត្យ​ទៅ​លើក​សាកសព​ខាងលើ ។

ជាក់ស្តែង​ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍ភ្លាម មន្ត្រីនគរបាល​មូលដ្ឋាន ​សហការ​ជាមួយ​នគរ​បាល​ជំនាញ​ ចុះ​ដល់ទី​តាំង​កើតហេតុ​ នឹង​បាន​ពិនិត្យ​ទៅ​លើស​ពស្ត្រី​ខាងលើ រួចអោយដឹងថា ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ប្រាកដ​មែន នៅ​លើ​ខ្លួនប្រាណ​សព​គ្មាន​ស្លាកស្នាម​អ្វីគួរអោយកត់សម្គាល់នោះ​ទេ ជា​ពិសេស​ពេល​នាង​ដេក​ស្លាប់​គឺ​ទ្វារ​ចាក់សោ​ពី​ខាងក្នុង​ ៕