ខ្លាំងមែន! មន្ត្រីអាវុធហត្ថផ្ទៃប្រទេសមួយរូប ត្រូវចោរឆក់កាបូប យកលុយ៣ពាន់ដុល្លារ និងកាំភ្លើងខ្លី១ដើម ទៅបាត់ដោយសុវត្ថិភាព
ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅជិតរង្វង់មូលកាំកូស៊ីតធី ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយមន្ត្រីអាវុធហត្ថម្នាក់ បានស្លាក់ពាក់ស៊ីវិល នឹងបានកាន់កាបូបមួយ (មានលុយ៣០០០ដុល្លារ និងកាំភ្លើងមួយដើម) បានដើរឆ្លងថ្នល់ ទៅរករថយន្តខ្លួន។ ក៏ស្រាប់តែមានមនុស្ស២នាក់ ជិះម៉ូតូមកជិតគាត់ ហើយធ្វើសកម្មភាពឆក់យកកាបូបលុយទៅបាត់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះបានធ្វើការដាក់ពាក្យបណ្តឹងរួចរាល់ហើយ ដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស្វែងរកជនបង្កទាំង នោះមកធ្វើការដាក់ទោសតាមផ្លូវច្បាប់ ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។