ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ពីវត្តមានកីឡាករដ៏ល្បីឈ្មោះ លោក កែវ រំចង់ ។ ពេលនេះរូបលោកមានទុក្ខជាទម្ងន់ ដោយសារតែលោកយាយ ជាទីស្រលាញ់ បានធ្លាក់ខ្លួនឈឺ ហើយត្រូវការជំនួយជាបន្ទាន់។ បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុសធន ម៉េងហ៊ាង បានឲ្យដឹងថា មានជំងឺទឹកនោមផ្អែម យ៉ាង ធ្ងន់ធ្ងរ ប្រចាំកាយ ឥឡូវនេះ កំពុងត្រៀមវះកាត់ សង្គ្រោះបន្ទាន់ ពោះវៀនធំបានស្ទះ ខ្វះជាតិស្ករ ស្លេកស្លាំង រាគក្អួត ឥឡូវកំពុងសំម្រាកនៅមន្ទីពេទ្យ emergency ក្រុងបាត់ដំបង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន ម៉េងហ៊ាង បានរៀបរាប់យ៉ាងដូច្នេះថា "កុំមានបញ្ហាអ្វីណាលោកយាយ ចៅនឹងជួយដល់លោកយាយ ? យាយរបស់បងប្រុស កែវ រំចង់ មានជំងឺទឹកនោមផ្អែម យ៉ាង ធ្ងន់ធ្ងរ ប្រចាំកាយ ឥឡូវនេះ កំពុងត្រៀមវះកាត់ សង្គ្រោះបន្ទាន់ ពោះវៀនធំបានស្ទះ ខ្វះជាតិស្ករ ស្លេកស្លាំង រាគក្អួត ឥឡូវកំពុងសំម្រាកនៅមន្ទីពេទ្យ emergency ក្រុងបាត់ដំបង . លោកយាយខ្វះខាតណាស់ ?។

ខ្ញុំបាទសូមឧបត្ថមថវិកាផ្ទាល់ខ្លួន ចំនួន ២០០,០០០ រៀល ជូនដល់លោកយាយ សម្រាប់ផ្គត់ផ្គង់ ការចំណាយវះកាត់។
សូមបងប្អូនជួយឧបត្ថមបន្តរផង ? ព័ត៍មានលម្អិតអាចទំនាក់ទំនងបងប្រុស Keo Rumchong បានតាមរយះលេខទូរសព្ទ័ ☎️ 098 972 397លោកយាយជាយាយ របស់បងប្រុស កែវ រំចង់"។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់កីឡាករ កែវ រំចង់ ក៏បានបង្ហោះសារថា "សូមបងប្អូនយាយខ្ញុំផង ម្នាក់បន្ទិចក្តីច្រើនក្តី ?????????????????? I need to help my grandma ???.
098972397"។









ប្រភព៖ ធន ម៉េងហ៊ាង