បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pich Panha បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះថា" ឆ្លងកាត់ពាក្យជាម្តាយជិត9ឆ្នាំហើយ លើកទីមួយសំរាប់ខ្ញុំ កូនឈឺក្តៅខ្លួនប្រកាច់បីកូនចេញពីផ្ទះ ទៅពេទ្យជិតផ្ទះ បានតែពាក់កណ្តាលផ្លូវ រត់លែងទៅមុខ ទន់ជើងអស់ហើយ កូនប្រកាច់ហើយស្លឺរភ្នែកឡើងលើអស់ហើយ តែបានបី្តបីកូនទៅបន្តទៅពេទ្យជិតផ្ទះ ពេទ្យចិត្តធម៍គាត់អាចជួយសង្គ្រោះបឋមអោយកូនខ្ញុំ ទាំងពេទ្យគាត់មិនមែនពេទ្យកុមារ ហើយគាត់បានជូនខ្ញុំមកពេទ្យកុមារជាតិទៀត ខ្ញុំមិនភ្លេចគុណគាត់ទេ បងបងប្រយត្ន័កូនតូចតិចណា កូនខ្ញុំក្តៅម៉ោង4ល្ងាចម៉ោង7យប់ជាងមានលក្ខណះចឹងម្មង។

នៅពេទ្យកុមារជាតិមានក្តៅប្រកាច់ហើយគ្រុនឈាមលក្ខណះចង់ប្រកាសអាសន្នហើយ អ្នកគ្រូរពេទ្យនៅក្នុងមន្ទីរពេទ្យគាត់ប្រាប់ តែលូវនេះកូនខ្ញុំបានរៀងធូរបន្តិចហើយ។ ហើយការផុសនេះទី1គ្រាន់តែចង់ចែករំលែកអោយបងបងមានកូនតូចៗមានការប្រុងប្រយត្ន័អោយខ្ពស់បំផុត"។


ប្រភព៖ Pich Panha