នាពេលបច្ចុប្បន្ន មានបងប្អូនយុវជន យុវតីជាច្រើន បានចូលរួមរាល់សកម្មភាពមនុស្សធម៏ និងបានជួយដល់សង្គម ។ ទឹកចិត្តដ៏ល្អរបស់ពួកគាត់ យើងពិតជាមិនអាចបំភ្លេចបាន។ ហើយយុវជន យុវតីយើង នៅតែបន្តការងារមួយនេះ ដើម្បីជួយដល់ក្មេងៗ ប្អូនៗ ដែលកំពុងតែជួបនូវការលំបាក ទាំងការសិក្សានិងការរស់នៅ ។

ជាក់ស្តែងនៅក្នុងសាលារៀនមួយដែលស្ថិតនៅដាច់ស្រយ៉ាល និងជាសាលារៀនមួយដ៏កំសត់ មានប្អូនជាច្រើន បានពឹងលើសាលារៀនមួយនេះ ដើម្បីស្វែងរកចំណេះដឹង ទៅថ្ងៃអនាគត ។ សាលាដ៏កំសត់មួយនេះ ស្ថិតនៅក្នុង ភូមិចុងផាង ឃុំ ពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី ហើយសាលាមួយនេះ មានឈ្មោះថា សាលាបឋមសិក្សា បរគូង ជាសាលាដ៏ចំណាស់មួយ តែផ្តល់ នូវចំណេះដឹង និងក្តីស្រម៉ៃដល់ប្អូនៗ កូនៗជាច្រើនអ្នកបានរៀនសូត្រ ។

អ្វីដែលគួរឲ្យសង្វែគនៅពេលនេះ គឺសាលារៀនមួយនេះ ពុំមានសំភារៈគ្រប់គ្រាន់ សម្រាប់ជួយដល់ការរៀនសូត្ររបស់ប្អូន ៗកូនៗ ទាំងអស់គ្នាបានទេ។ សាលារៀនមួយនេះ កំពុងតែជួបនូវភាពខ្វះខាតដូចជា សម្លៀកបំពាក់ សៀវភៅសិក្សា កាតាប ខ្មៅដៃ ជ័រលុប និងរបស់របរជាច្រើនទៀត ។ តែអ្វីដែលផ្តោតសំខាន់នៅពេលនេះគឺ សម្លៀកបំពាក់នឹងតែម្តង គឺនៅខ្វះដល់ទៅ១០០សម្លៀកបំពាក់ឯណោះ ប្រសិនបើបងប្អូនមានបំណងប្រាថ្នាចង់បានចូលចំណែកក៏បានទំនាក់ទំនងតាមរយៈលេខ 070 997771 ឬតាមរយៈ ABA' 000238158 ។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា ពូ ឈីវ ដែលជាយុវជនម្នាក់ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងសង្គមនោះ លោកក៏បានបង្ហោះសារថា "[បេះដូងវិរជន] [ជួយតាមសុទ្ធាសម្លៀកបំពាក់មួយ1ឈុត 5$ យើងនៅខ្វះ 100ឈុត] ???❤️️??????
កម្សត់ណាស់បងប្អូនអើយ ? ក្មេងៗរកតែឯកសណ្ឋាន សិស្ស សឹងពុំមាន ខ្លះដើរមករៀនគ្មានស្បែកជើង អាវមិនអាវ ខោមិនខោ ខ្លះជាកូនជនជាតិដើមភាគតិច ឯស្ថានភាពសាលា មានសភាពទ្រុឌទ្រោមណាស់ សាលានោះស្ថិតក្នុងតំបន់ដាច់ស្រយ៉ាល ក្នុង ភូមិចុងផាង ឃុំ ពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី សាលាមានឈ្មោះថា សាលាបឋមសិក្សា បរគូង ជាសាលាដ៏ចំណាស់មួយដែលបានបណ្តុះបណ្តាល ផ្តល់ចំនេះដឹងជូនដល់ប្អូនៗសិស្សានុសិស្ស ជាច្រើនជំនាន់ នៅក្នុង ខេត្តមណ្ឌលគីរី សិស្សានុសិស្សសរុបមានចំនួន 100 នាក់។
ក្រុមការងារខ្ញុំបាទនឹងនាំយកសម្ភារសិក្សា ទៅចែកជូនដល់ប្អូនៗ នៅថ្ងៃ សៅរ៍ ទី ២២ ខែមិថុនា ខាងមុខនេះនេះ។ បងប្អូនអាចចាប់ផ្តើមចូលរួមឧបត្ថមដោយក្តីរីករាយ
☎️ 070 997771 ឬតាមរយៈ ABA' 000238158"។

ប្រភព៖ ពូ ឈីវ