បុរសម្នាក់ដែលសង្ស័យជាក៏អាវុធហត្ថសក័៤កន្លះបានបើករថយន្ដលុចសុីស470មកបុករះម៉ូតូបណ្ដោលឲ្យរងរបួសមនុស្សជាច្រើននាក់
ស៊ីហៀង
-

ភ្នំពេញ៖ បុរសម្នាក់ដែលសង្ស័យជាក៏អាវុធហត្ថសក័៤កន្លះបានបើករថយន្ដលុចសុីស៤៧០ដោយជិះបញ្ច្រស់ផ្លូវមកបុករះម៉ូតូចំនួន៥គ្រឿងកំពុងឈប់ចាំស្តុបបណ្ដាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល ហេតុការណ៍គ្រោះថា្នក់ចរាចរនេះបង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង៨ និង១៥នាទីយប់ត្រូវនិងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី នៅមុខម្ដុំក្ដាន់២ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។


យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុជនគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចមកកើតពេលមកដល់និងចំណុចស្តុបក្ដាន់២ក៏បានឈប់ចាំស្ដុប ខណះនោះក៏មានបុរសម្នាក់ទំនេរជាស្រវឹងស្រាបើករថយន្ដមួយគ្រឿងម៉ានលុចសុីសRX-470ពណ៌ខ្មៅដែលពាក់ស្លាកលេខភ្នំពេញ2K-1668 បើកបក្នុងទិសដៅពីកើតមកលិចដោយជិះបញ្ច្រស់ផ្លូវ ពេលនោះក៏បានបើកមកបុករះម៉ូតូចំនួន៤គ្រឿងនិងម៉ូតូឥណ្ឌាមួយគ្រឿង និងបណ្ដាលឲ្យមនុស្សចំនួន៥នាក់រងរបួសធ្ងន់ស្រាលត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីពេទ្យ។


ចំណែកឯម្ចាស់រថយន្ដបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដិ៍ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទីតាំចំណុចកើតហេតុបានធ្វើការវាស់វែងយករថយន្ដបង្កនិងម៉ូតូជនរគ្រោះទៅរក្សាទុកទៅខណ្ឌរងចាំម្ចាស់រថយន្ដបង្កមកដោះស្រាយនៅពេលក្រោយ៕


ដោយ៖ ភត្រ្តា