មានគ្រប់ខេត្ត គ្រប់ខណ្ឌ! មេញ្ជា​ការ​រង​ PM​ ស័ក្ក៤កន្លះ ខេត្តកំពង់ស្ពឺ​ បើករថយន្ត​បញ្ច្រាស​ទិស ​ក្នុង​ស្ថានភាព​ស្រវឹង​ បុក​រះ​ម៉ូតូ​៤​គ្រឿង ​របួសធ្ងន់​៤​នាក់​ កាលពីយប់មិញ
-

ភ្នំពេញ៖ បុរសម្នាក់ដែលសង្ស័យជាក៏អាវុធហត្ថសក័៤កន្លះ បានបើករថយន្ដលុចសុីស៤៧០ ដោយជិះបញ្ច្រស់ផ្លូវមកបុករះម៉ូតូចំនួន៥គ្រឿង កំពុងឈប់ចាំស្តុបបណ្ដាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល ហេតុការណ៍គ្រោះថា្នក់ចរាចរនេះ បង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង៨ និង១៥នាទីយប់ ត្រូវនិងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី នៅមុខម្ដុំក្ដាន់២ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនគ្រោះ បានជិះម៉ូតូតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចមកកើត ពេលមកដល់និងចំណុចស្តុបក្ដាន់២ ក៏បានឈប់ចាំស្ដុប ខណះនោះក៏មានបុរសម្នាក់ ទំនងជាស្រវឹងស្រាបើករថយន្ដមួយគ្រឿង ម៉ានលុចសុីស RX-470 ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ 2K-1668 បើកបក្នុងទិសដៅពីកើតមកលិចដោយជិះបញ្ច្រស់ផ្លូវ ពេលនោះក៏បានបើកមកបុករះម៉ូតូចំនួន៤គ្រឿង និងម៉ូតូឥណ្ឌាមួយគ្រឿង និងបណ្ដាលឲ្យមនុស្សចំនួន៥នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីពេទ្យ។ ចំណែកឯម្ចាស់រថយន្ដបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដិ៍។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់និងទីតាំចំណុចកើតហេតុ បានធ្វើការវាស់វែងយករថយន្ដបង្ក និងម៉ូតូជនរគ្រោះ ទៅរក្សាទុកទៅខណ្ឌ រងចាំម្ចាស់រថយន្ដបង្ក មកដោះស្រាយនៅពេលក្រោយ ៕