ចប់ហើយ ! មិនដឹងមួយណាជាឡាន ទាហាន ពិតប្រាកដទេ បើឡានពួកចិន ក៏ដាក់ស្លាក់លេខ ខ.ម ដែរ...
ព្រះសីហនុ ៖ រថយន្តសេរីទំនើបមួយគ្រឿងនៅក្នុង ព្រះសីហនុ បានបំពាក់ស្លាកលេខ ខ.ម ដែលជាស្លាកលេខរបស់មន្ត្រីរាជ្ជាការរបស់ខ្មែរ តែបែជាពួកចិននេះយកមកបំពាក់លើរថយន្តយ៉ាង ឡូយ ដោយមិនដឹងថាពួកអស់លោកមានតួរនាតី អ្វីឲ្យច្បាស់លាស់ទេ ហើយធ្វើការនៅកន្លែងណាទេ ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញដូច្នេះហើយ បងប្អូនខ្មែរជាច្រើនបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយម្នាក់ៗបានកើតជាចម្ងល់និងបានចោតសួរទៅកាន់មន្ត្រីដែលជាប់ពាក់ព័ន្ធ ថា បើបើកដៃឲ្យពួកចិនវាធ្វើអ្វីតាមចិត្តអញ្ចឹង តើប្រទេសចាំបាច់បង្កើតច្បាប់មកធ្វើអី ឫមួយក៏លុយនៅលើច្បាប់ ? ដូច្នេះហើយសូមអស់លោកមន្ត្រីដែលជាប់ពាក់ព័ន្ធ មេត្តាចាត់វិធានការក្តៅលើករណីនេះផង ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។