ចាំទុកវាឲ្យផង...យុវជនសំរាម កំពុងត្រូវការដបទឹកសុទ្ធជ័រ គ្រប់ទំហំ ដើម្បីយកទៅ...
-

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្រុមយុវជនសំរាម បានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានសូមបងប្អូនកុំអាលបោះចោល ទឹកសុទ្ធជ័រគ្រប់ទំហំ ទាំងអស់ សូមមេត្តាប្រគល់វាមកឲ្យក្រុមយុវជនយើងខ្ញុំ យើងខ្ញុំនឹងច្នៃវាឲ្យទៅជារបស់ដែលមានប្រយោជន៍។


ជាការពិតណាស់ របស់របរទាំងអស់នេះសុទ្ធសឹងតែមានតំលៃ នឹងអាចយកវាទៅកែច្នៃ ធ្វើជារ​បស់ប្រើប្រាស់បាន ដូចជា ធ្វើជារបស់តាំងលំអរផ្កា ឬយកទៅដាក់ធ្វើជាផោងផ្កាជាដើម។


ម្ចាស់គណនីហ្វេសប៊ុក យុវជនសំរាម បានរៀបរាប់នៅលើបណ្តាញសង្គមថា " ពួកខ្ញុំត្រូវការដបទឹកសុទ្ធជ័រគ្រប់ទំហំ សូមកុំបោះចោល ទុកវាឱ្យពួកខ្ញុំផង ដើម្បីយកមកកែច្នៃឱ្យក្លាយជារបស់ប្រើប្រាស់ផ្សេងៗ ជួយសន្សំគ្នា ??"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានជូនពរក្រុមយុវជនសំរាម ឲ្យទទួលបានជោគជ័យគ្រប់ភារៈកិច្ចទាំងអស់ ។ ហើយក៏សូមអរគុណនូវទឹកចិត្តដល់ល្អមួយនេះ និងការកែលំអរលូមួយនេះឲ្យមានសោភ័ណ្ឌភាពល្អផងដែរ៕


ប្រភព៖ យុវជនសំរាម