បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rin Ran បានបង្ហោះសារ សូមអំពាវនាវដល់ សប្បុរសជន ទាំងក្នុងនិងក្រៅស្រុក មេត្តាជួយដល់ប្អូនស្រីកំសត់ ដែលគាត់មានជំងឺបេះដូង និងកូននៅតូច មិនអាចធ្វើអ្វីបាន និងត្រូវរកប្រាក់ដើម្បីទិញទឹកដោះគោឲ្យកូនតូចបៅទៀតផង។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់យ៉ាងដូច្នេះថា "#សូមបងប្អូនជួយស៊ែរយកតែបុណ្យផងចុះ???
ថ្ងៃទី ១១ ០៦ ២០១៩
ខ្ញុំបាទក្រុមការងារមនុស្សធម៌ស្ម័គ្រចិត្តក្រុងប៉ោយប៉ែត បានចុះទៅមើលប្អូនស្រីដ៏កម្សត់ម្នាក់ប្ដីទៅថៃចោលតាំងតែកូននៅក្នុងពោះបីខែ ហើយមានរោគជាច្រើនជាប់ខ្លួន ប្អូនស្រីឈ្មោះ រីន អាយុ ២១ឆ្នាំ។

មានរោគបេះដូង រាល់ថ្ងៃប្អូនស្រីរកតែលុយទិញទឹកដោះគោមិនបានផងជីវភាពក្រីក្រខ្ញុំបាទសូមអំពាវនាវដល់បងប្អូននៅក្នុងស្រុកនិងក្រៅស្រុកសូមជួយជាថវិកាតិចក្ដីច្រើនក្ដីដើម្បីជួយប្អូនឲ្យបានទិញទឹកដោះគោអោយកូនបៅនិងទិញអង្ករម្ហូបគ្រាន់បានបន្តជីវិតទៅមុខទៀត លេខ០៩៦៨៤៤៧៤៨៧&០៨១៨៨២៥២៥"។


មានវិដេអូ៖
ប្រភព៖ Rin Ran