ជួយស៊ែរលើកទឹកចិត្តគាត់ម្នាក់មួយផងបងប្អូន...សមត្ថកិច្ចបានជួយសង្គ្រោះក្មេងជាប់ក្នុងរថយន្ត ដែលចោរលួចបានដោយសុវត្ថិភាព
ស៊ីហៀង
-

ភ្នំពេញ ៖ យោងតាមបណ្តាញផ្សព្វផ្សាយនានា ផ្សាយថាកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ៨យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញប្រតិបត្តិការបង្ក្រាប ករណីបទល្មើសចោរលួចរថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ ដែលម្ចាស់ចតរថយន្តទុក ហើយទុកកូនតូចៗពីរនាក់ឲ្យនៅលើរថយន្ត រួចក៏ចុះចេញពីរថយន្ត ដើរសំដៅទៅយកប្រពន្ធនៅផ្លូវ១៤៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប៉ុន្តែបន្តិចក្រោយមក ក៏ស្រាប់តែមានជនមិនស្គាល់មុខ បានឡើងបើករថយន្តនោះចេញទៅបាត់ ដោយបាននាំក្មេងតូចៗពីរនាក់ ដែលនៅខាងក្នុងរថយន្តនោះទៅជាមួយផង។


សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត ដែលត្រូវចោរលួចនោះម៉ាក ហាយឡេនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញៈ 2S-4126។ ហើយចំណែកក្មេងស្រីពីរនាក់ ដែលជិះនៅក្នុងរថយន្តត្រូវចោរលួចនោះ គឺមានអាយុ ១១ឆ្នាំ និងអាយុ២ខែ។


សមត្ថកិច្ចនគរបាលបានបន្តថា ភ្លាមៗក្រោយពីទទួលបានព័ត៌មានពីម្ចាស់រថយន្តត្រូវចោរលួច សមត្ថកិច្ចពាក់ពន្ធ័ ក៏បានចេញអន្តរាគមន៍នៅតាមគ្រប់គោលដៅនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។


សមត្ថកិច្ចបន្តថា ប្រតិបត្តិការខាងលើនេះ ក៏បានប្រទះឃើញភិនភាគរថយន្តត្រូវចោរលួចនោះ នៅចំណុចម្តុំជិតស្ពានក្បាលថ្នល់ ហើយក៏បានជួយសង្គ្រោះក្មេងស្រីទាំងពីរ នាក់ ដែលជាប់នៅក្នុងរថយន្តត្រូវចោរលួចនោះ ដោយសុវត្ថិភាព។


ចំណែកឯជនល្មើសជាចោរលួចរថយន្តខាងលើវិញ សមត្ថកិច្ច និយាយថា បានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែយ៉ាងនេះក្តី កម្លាំងសមត្ថកិច្ចនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តចុះស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោស៕


ប្រភព៖ Huy Bunleng