រំភើបចិត្ត ! និងស្ងប់ស្ងែងជាមួយសមត្ថកិច្ចយេីង​ ដៃកាន់កាំភ្លេីងក៏ចេះ​ លួងក្មេងក៏ចេះ​ សូមអរគុណសំរាប់ការជួយ សង្គ្រោះក្មេងទាំង ២ នាក់នេះ​ដោយសុវត្តិភាព (មានវីដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ បន្ទាប់ពីបានពត៌មានថាមានករណីលួចរថយន្តនឹងមានក្មេងតូចពីនាក់នៅកនុងរថយន្តនោះ លោកអធិការម៉េង វិមានតារាជាអធិការខណ្ឌមានជយ័បានចុះផ្ទាល់ដាក់បញ្ជាឲ្យកំលាំងប៉ូលីសក្នុងខណ្ឌទាំងមូលចេញតាមគោលដៅដើម្បីតាមចាប់រថយ្តនោះអោយទាល់តែបាន។

ក្រោយពីបានសង្គ្រោះក្មេងទាំងពីរ និងឃាត់រថយន្តរបស់ជនរងគ្រោះដែលបាន ចោរលួចយកទៅរួមជាមួយក្មេងទាំងពីរនេះហើយ កម្លាំងម៉ូតូអន្តរាគមន៍ខណ្ឌមានជ័យ នឹងបណ្តាលប៉ុស្តិ៍ផ្សេងៗបានបន្តល្បាតពួនស្ទាក់ ក្នុងមូលដ្ឋានខណ្ឌមានជ័យទៀត ដោយមិនខ្លាចនឿយហត់។ រំភើបចិត្តបំផុតពេលដែលបងប្អូនសមត្ថកិច្ចយើងអាចសង្គ្រោះក្មេងរងគ្រោះទាំងពីនេះបានដោយសុវត្ថភាព ។ សូមជួយផ្តល់កម្លាំងចិត្តឲ្យពួកយើងផង??ដោយក្តីគោរពពីកម្លាំងនគរបាលខណ្ឌមានជ័យ?ទាំងមូល ។

ជាចុងក្រោយសូមអគុណដល់លោកអធិការខណ្ឌមានជយ័ ម៉េង វិមានតារាដែលបានយកចិត្តទុកដាក់ក្នុងករណីមួយនេះ រហូតដល់ជួយក្មេងទាំងបានសម្រេច។ ប្រភព ៖ សារព័ត៌មាន ហង្សតូច (សូមទស្សនាវីដេអូខាងក្រោម)