ខេត្តកណ្ដាល៖ ឪពុកចិញ្ចឹមចាប់រំលោភកូនស្រី បានសម្រេចបានចំនួនពីរដង នៅលើផ្ទះរបស់ខ្លួន ព្រមគំរាមមិនឲ្យជនរងគ្រោះ និយាយប្រាប់នរណាទេ បើហ៊ានប្រាប់និងសំលាប់ទាំងម៉ែទាំងកូន ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ក្នុងមុង ក្នុងផ្ទះឈ្មោះ ឡាយ សួ ស្ថិតក្នុងភូមិពោធិប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២១និង០០នាទី ។

ជនរងគ្រោះឈ្មោះ ហ ស ល (ហៅ ក ប) ភេទស្រី អាយុ ១៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិពោធិប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ ។
ជនសង្សយ័(ត្រូវជាឪពុកចិញ្ចឹមរបស់ជនរងគ្រោះ) ឈ្មោះ ឡាយ សួ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

សភាពរឿងហេតុ ៖ នៅថ្ងៃខែឆ្នាំមិនចាំ ឈ្មោះ ឡាយ សួ បានចាប់រំលោភឈ្មោះ ហ ស ល បានសំរេចចំនួន០២ដង នៅលើផ្ទះរបស់ខ្លួន ដោយគំរាមជនរងគ្រោះមិនឲ្យនិយាយប្រាប់អ្នកណា បើហ៊ានប្រាប់និងសំលាប់ទាំងម៉ែទាំងកូន ។

ក្រោយមកនៅថ្ងៃមិនចាំក្នុងខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២៤.០០នាទី ឈ្មោះ ឡាយ សួ បានចាប់រំលោភឈ្មោះ ហ ស ល បានសំរេចម្ដងទៀត ហើយគំរាមដដែល ។

លុះដល់ថ្ងៃទី០៧.០៦.២០១៩ វេលាម៉ោង២១.០០នាទី ឈ្មោះ ឡាយ សួ បានចូលក្នុងមុង របស់ជនរងគ្រោះប៉ុនប៉ងចាប់រំលោភទៀត តែជនរងគ្រោះភ្ញាក់ដឹងខ្លួនក៏រត់ចេញពីផ្ទះ ទើបដល់ថ្ងៃព្រហស្បតិ៍ទី១៣.០៦.២០១៩ ឈ្មោះ ហ ស ល ដាច់ចិត្តយករឿងទាំងអស់នេះទៅប្រាប់ឈ្មោះកុយ ដន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាចាស់ទុំក្នុងភូមិជាមួយគ្នា រួចក៏នាំជនរងគ្រោះមកប្ដឹងនៅអធិការដ្នាននគរបាលស្រុកស្អាង តែម្ដង ។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ប្រភព៖ សេនាធិការ នគរបាលស្រុកស្អាង