ជួយស៊ែរផងបងប្អូន...ឌីជេ កាកា បានបាត់អ៊ុំប្រុស មិនដឹងថាពេលនេះគាត់វង្វេងទៅដល់ទីណានោះទេ ពេលនេះគ្រួសារពិតជាបារម្ភខ្លាំងណាស់...
ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ ពីវត្តមានរបស់តារារ៉េប នឹង សម្តែង ឌីជេ កាកា ។ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមរបស់លោក បានបង្ហោះសារសូមឲ្យបងប្អូនជួយស៊ែរបន្តផង ព្រោះលោកបានបាត់អ៊ុំប្រុសម្នាក់ វង្វេងមិនដឹងថា អ៊ុំប្រុសគាត់ទៅដល់ទីណានោះទេ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ តារាប្រុសរូបនេះ បានបង្ហោះសារថា សូមគោរពជំរាបជូនបងប្អូន ខ្ញុំបាទបាន បាត់ អ៊ុំប្រុស គាត់មានភាព វង្វេង មិនដឹងគាត់បាត់ទៅណាពីផ្ទះ គាត់បានបាត់ពីតាំងពីថ្ងៃ 13/06/2019 រហូតដល់ថ្ងៃនេះ មិនទាន់បានរកឃើញដំណឹងគាត់ទេ បើសិនបងប្អូនណាបានជួបប្រទះឃើញគាត់ សូមមេត្តាជួយទំនាក់ទំនងតាមលេខទូរសព្ទ័នេះផង 010899373/069700556/069414432/093700556 សូមអគុណ" ។

សង្ឃឹមថាបងប្អូន នឹងជួយស៊ែរ ដើម្បីឲ្យឆាប់បានឃើញលោកអ៊ុំវិញផង ព្រោះថាគ្រួសារពិតជាមានការបារម្ភខ្លាំងណាស់៕



ប្រភព ៖ ឌីជេ កាកា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។