ពិតជាមានក្តីអាណិតខ្លាំងណាស់ដោយសារតែលោក យាយ និងលោក ម្នាក់គាត់កំពុងតែជួបទុកជាទម្ងន់ដោយសារតែលោកទាំងពីរអ្នកចាស់ហើយ គ្មានទីពឹង រាល់ថ្ងៃរំពឹងតែកូនប្រុសម្នាក់គត់ខំព្រឹងដើម្បីចិញ្ចឹមពួកគាត់ទាំងពី តែពេលនេះកូនរបស់គាត់កំពុងតែដេកក្នុងពេទ្យ រយៈពេលមួយខែហើយដោយសារតែ គ្រោះថ្នាក់ចរាចរណ៍ ។

យោងទៅតាមគណីហ្វេសប៊ុកមួយដែលមានឈ្មោះថាVeng Lengna Charity" បានបង្ហោះសារនៅបណ្តាញសង្គមថា "គួរអោយអនិច្ចារណាស់ម្ចាស់ថ្លៃអឺយ ! លោកយាយលោកតាបានរស់នៅហូបចុកដោយសារតែបានកូនប្រុសកត្តញ្ញូរម្នាក់ដែលខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃមិនខ្លាចនឿយហត់ដើម្បីយកប្រាក់ចិញ្ចឹមម្តាយ។ តែអកុសលអីគ្រោះចង្រៃបានធ្វើអោយកូនប្រុសរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហើយកំពុងតែត្រូវការថវិការដើម្បីព្យាបាល ហើយអ្វីដែលធ្វើអោយលោកតាកាន់តែឈឺចាប់និងដេកយំនោះគឺថា លោកតាកំពុងតែមានជំងឺប្រចាំកាយនិងដេកតែលើកន្ទេលមួយកន្លែងមិនអាចទៅជួបមុខកូនបាន។

( អ្នកជាឪពុកគេប្រាកដជាយល់ពីអារម្មណ៍មួយនេះមិនខាន )ជាចុងក្រោយលោកយាយបានលើកម្រាមដៃដប់ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានសទ្ធានិងលទ្ធភាព សូមមេត្តាជួយដល់កូនប្រុសគាត់ផងចុះ#ទីកន្លែង ភូមិជីនាង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ មូលនិធិ ក្តីសង្ឃឹមខ្មែរ 081205123 ។
