សម្តេចតេជោ៖ ចៅស្រីនឹកជីតាពេក ខំជិះយន្តហោះ មករង់ចាំជីតា នៅប្រទេសហុងគ្រី!
ភ្នំពេញៈ កាលពីវេលាម៉ោង៣ៈ១៦នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើផេកផ្លូវការសម្តេចថា៖ ចៅស្រីខ្ញុំនឹកជីតាពេក ខំជិះយន្តហោះមករង់ចាំជីតា នៅប្រទេសហុងគ្រី។ ព្រឹកនេះនាំចៅចូលក្នុងគណៈប្រតិភូសំដែងការគួរសម ជាមួយប្រធានាធិបតី និងប្រធានសភាហុងគ្រី ដើម្បីអោយចៅស្គាល់ពីរបៀបធ្វើការរបស់ថ្នាក់ដឹកនាំប្រទេស។
ដូចពាក្យចាស់តែងតែពោលថា លើលោកយើងនេះ គ្មានស្នេហាឯណា ធំជាងស្នេហារវាងទឹកចិត្តឪពុកម្តាយមកលើកូនទេ។ ហើយអ្វីដែលលើសលុបជាងនេះ គឺឪពុកម្តាយ ស្រឡាញ់កូន១តៅ បើស្រឡាញ់ចៅវិញដល់១ថាំង ៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។