កុំដាច់ចិត្តអូសរំលងអី ខ្ញុំជឿថា1$​ បងប្អូនទាំងអស់គ្នានិងអាចចូលរួមបាន... សង្ឃឹមថាបងប្អូននិងចូលរួមទាំងអស់គ្នា ដើម្បីជួយឲ្យប្អូនៗមានសាលារៀនឡើងវិញ...
-

ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ សាលារៀនដ៏កំសត់មួយ ត្រូវបានភ្លើងឆេះ ខ្ទេចគ្មានសល់ ដោយសារតែអគ្គីភ័យ លេបត្របាក់ ដែលសាលារៀនកំសត់មួយនេះ នៅក្នុងភូមិឆ្នុកទ្រូ​ ឃុំឆ្នុកទ្រូ​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង។


ក្មេងៗជាច្រើនបានកំប្រឹងប្រែងជញ្ជូនតុ ដែលនៅសេសសល់ យកទៅវត្តអារាម ដើម្បីបានសិក្សាបន្តទៀត ព្រោះថាពេលនេះគ្មានសាលាឲ្យប្អូនៗរៀន ហើយក៏គ្មានកន្លែងដែលសាកសមនិងប្អូនរៀនទៀតដែល ក្រៅទីវត្តអារាមនោះ។


ទន្ទឹមនឹងការសង្វែគ និងការអាណិតរបស់មហាជន ក៏ដូចប្អូនប្រុស តាំង គឹមឡេង ក៏បានធ្វើការអំពាវនាវ​ ដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយដល់ប្អូនៗឲ្យពួកគាត់មានសាលារៀន វិញផង។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសតាំង គឹមឡេង បានរៀបរាប់ថា "តេីអ្នកទាំងអស់គ្នាអាចរួមចំណែកតូចមួយនេះសម្រាប់ការសាងសង់សាលាមួយដែលបានឆាបឆេះអស់គ្មានសល់​ នៅក្នុងភូមិឆ្នុកទ្រូ​ ឃុំឆ្នុកទ្រូ​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំងបានទេ? ខ្ញុំជឿថា​ 1$បងប្អូនទាំងអស់គ្នានិងអាចចូលរួមបាន

គណនី​ ABA ក្នុងការចូលរួម​ 000238938

ទំនាក់ទនងសួរពត៌មាន​ 070660088"។


សង្ឃឹមថាបងប្អូននឹងចូលរួមទាំងអស់គ្នា ដើម្បីជួយដល់ក្មេងកំសត់ទាំងអស់នេះ ឲ្យពួកគាត់មានសាលារៀនក៏ដូចជា សំភារៈសិក្សាផងដែរ៕


មានវិដេអូ៖



ប្រភព៖តាំង គឹមឡេង