ក្រោយពេល អ្នកលក់ឡេវ័យក្មេង AH GI LEDER ត្រូវបានឃាត់មក ស្រាប់តែ ឯកឧត្តម វិល្លាម លើកឡើងថា ការលក់អនឡាននេះ វាប៉ះពាល់សុខភាពមែន តែវាលក់ចំហរ មិនមែនលក់...
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ កម្លាំង​គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយចាប់អ្នកលក់ឡេវ័យក្មេង ក្រោមស្លាក AH GI LEDER បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងមានប្រជាពលរដ្ឋជាច្រើន ពិសេសគឺអ្នកលក់តាមអនឡាន មានការមិនពេញចិត្តជាខ្លាំងចំពោះ ប្រតិបត្តិការមួយនេះ ដែលហេតុការណ៍នេះបានកើតឡើង កាលពីម្សិលមិញ​ម៉ោងប្រមាណជា​៤​​រសៀល​ ថ្ងៃ​ទី​១៣ ​ខែមិថុនា ឆ្នាំ​២០១៩​ស្ថិតនៅចំណុច​សំណង់​១២ ក្នុងផ្ទះល្វែង​លេខ​៧ ផ្លូវ​២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។


ទន្ទឹមនឹងនេះ ឯកឧត្តមវិល្លាម ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ញុំគាំទ្រណាស់ការអនុវត្តន៍ច្បាប់ តែកន្លងមករឿង អ្នកលក់អនឡាញឃេីញចុះចាប់ព្រោងព្រាត មានករណីខ្លះយកគ្នាដាក់គុកច្រវ៉ាក់ផង សុទ្ធតែបញ្ជូនទៅតុលាកាអីក៏មាន ! មានជារឿយៗ ការអនុវត្តន៍ច្បាប់តឹងតែងចុះចាប់ព្រោងព្រាតបែបហ្នឹង តែដូចមិនដែលឃេីញអង្គភាពពាក់ព័ន្ធធ្វេីសិក្ខាសាលា អញ្ជេីញពួកអ្នកលក់ទាំងឡាយទៅពន្យល់ណែនាំជាមុនសិនសោះ ថាធ្វេីបែបណាត្រូវច្បាប់បែបណាខុសច្បាប់ មកពីគ្នាមិនចេះបានជាមកលក់អនឡាញហ្នឹង ! រឿងគ្រឿងសម្អាងអនឡាញនេះ ករណីខ្លះវាប៉ះពាល់សុខភាពមែន តែវាលក់ចំហរ មិនមែនលក់បិទបាំងដូចគ្រឿងញៀនទេ វាអត់ពិបាកដោះស្រាយឡេីយ ច្បាប់ក៏ស្រួលគ្រប់គ្រង ! សំខាន់មុនអនុវត្តន៍តឹងតែងគគ្រឹកគគ្រេងនឹងមានធ្លាប់ហៅមកណែនាំឬនៅ ? ហៅមកណែនាំសិន យកផលិតផលដែលគ្នាកំពុងលក់មកពិនិត្យ ដោយសហភាគីពាក់ព័ន្ធដេីម្បី តម្លាភាពថា ផលិតផលនឹងគុណភាពខុសប្រក្រតី ហេីយលក់ខុសច្បាប់ទៀត ! ហេីយផលិតផលណាដែលគុណភាពប្រេីបានគ្រាន់តែលក់មិនបានសុំច្បាប់ ។ ណែនាំគ្នាសិនទៅ លេងប្រាវៗចឹងដាច់បាយគ្នាអស់ហេីយ !

ខ្ញុំនិយាយនេះការពារប្រយោជន៍អស់លោក ព្រោះក្នុងអារម្មណ៍ពលរដ្ឋ គាត់គិតថាអស់លោកធេីស៊ីគាត់ ?

បេីខ្ញុំវិញខ្ញុំគិតលេីសនឹងផង គ្រាន់តែខ្ជិលនិយាយ !"។


ប្រភព៖ William Guang