ឈឺខ្លួនចុះ តែកុំឲ្យចៅឈឺ! ចៅស្រលាញ់យាយណាស់ យាយដឹងថាចៅឈឺ គេងពេទ្យយាយខំប្រឹងជិះឡាន ពីបាត់ដំបងមកដល់ភ្នំពេញ ទាំងដែរខ្លួនយាយឈឺ យាយស្រលាញ់បារម្មណ៍ពីចៅ...!
-

ហ្វេសបុកៈ ដូចពាក្យចាស់តែងតែពោលថា នៅលើលោកយើងនេះគ្មានស្នេហាឯណា ធំជាងស្នេហារវាងទឹកចិត្តឪពុកម្តាយមកលើកូនទេ។ ហើយអ្វីដែលលើសលុបជាងនេះ គឺឪពុកម្តាយ ស្រឡាញ់កូន១តៅ បើស្រឡាញ់ចៅវិញដល់១ថាំង។ ជាក់ស្ដែងដូចរូបភាពខាងក្រោមនេះអញ្ជឹង។ 

ក្ដីស្រលាញ់របស់ជីដូនមកលើចៅ ទោះខ្លូនប្រាណឈឺក៏មិនខ្វល់ ខ្លាចចៅមានបញ្ហាអ្វី ខំជិះឡានពីបាត់ដំបង មកមើលចៅស្រីនៅមន្ទីពេទ្យ គេងកំដរចៅស្រីមិនព្រមទៅផ្ទះ អង្គុយចាំចៅដឹងខ្លួន ទើបអារម្មណ៍បានស្បើយ។ ក្នុងរូបភាពពីសន្លឹក ផ្ជាប់ជាមួយសារខ្លីថា "ចៅស្រលាញ់យាយណាស់ ❤️យាយដឹងថាចៅឈឺគេងពេទ្យយាយខំត្រដរជិះឡានពីបាត់ដំបងមកដល់ភ្នំពេញ?ទាំងដែរខ្លួនយាយឈឺ? យាយស្រលាញ់បារម្មណ៍ពីចៅ ? ចៅសូមអោយលោកយាយអាយុវែង សុខភាពល្អណាយាយណា?"៕