ពួកចិន បំផ្លាញខ្មែរ ហើយ សម្លាប់ខ្មែរទៀត... ខ្មែរ ២ នាក់បានប្រកាច់ស្លាប់ភ្លាមៗដោយសារចិនសម្លាប់ដោយ...
ស៊ីហៀង
-

 ជនជាតិចិនផឹកស្រវឹងដល់បាត់បង់ស្មារតី បើករថយន្តបុកគេស្លាប់២នាក់

ភ្នំពេញ៖ ជនជាតិចិនពីរនាក់ស្រវឹងស្រាឡើងទន់ខ្លួនបើករថយន្តស៊េរីទំនើកម៉ាករ៉េនរូវើមួយគ្រឿងវ៉ាជែងទៅបុកម៉ូតូចំពីមុខពេញទំហឹងផ្លោងទៅចិញ្ចើមផ្លូវ បណ្តាលអោយបុរសពីរនាក់បានស្លាប់បាត់បង់ជីវិតភ្លាមនៅនិងកន្លែងកើតហេតុៗយ៉ាងអាណោចអាធម័ កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៦២ ភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យ៉ាងណាមិញសូមបងប្អូនមេត្តាមានការប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍គឺតែងតែកើតមានឡើងជារៀងរាល់ថ្ងៃ និងគ្រប់ពេលវេលា ដោយយើងមិនអាចដឹងមុនទេថា វាកើតឡើងនៅពេលណា ជាពិសេសគឺគ្រឿងស្រវឹង បើបងប្អូនពិសារគ្រឿងស្រវឹងហើយសូមមេត្តាកំធ្វើការបើកបរឲ្យសោះពីព្រោះដោយសារតែគ្រឿងស្រវឹងនេះហើយធ្វើឲ្យមនុស្សបាត់បង់ស្មារតី ​និងមិនអាចធ្វើការគ្រប់គ្រងខ្លួនឯងបាន​ កត្តាទាំងនេះហើយដែលជាហេតុ​បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ស្លាប់ និងរបួសរាល់ថ្ងៃ គ្មានថ្ងៃលួស.